នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ប្រជាពលរដ្ឋក្រីក្រ ៣៣គ្រួសារ ស្ថិតក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាបបានទទួលអំណោយសប្បុរសធម៌ ពីព្រះសង្ឃ និងសប្បុរសជនជាតិ និងអន្តរជាតិក្នុងខេត្តសៀមរាប ដើម្បីចូលរួមជួយសម្រួលដល់ជីវភាពប្រចាំ អំឡុងវិបត្តិនៃជំងឺកូវីដ-១៩។

ក្នុងនាមអាជ្ញាធរមូលដ្ឋាន លោក ភឹង ចិន្តារិទ្ឋ ជំទប់ទី២សង្កាត់ស្វាយដង្គំ បានសម្ដែងនូវការអរគុណដល់សប្បុរ សជន ដែលបានចូលរួមជាមួយរដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាល ជួយដល់ប្រជាពលរដ្ឋក្រីក្រក្នុងមូលដ្ឋានរបស់លោក ស្របពេលប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូលកំពុងប្រឈមទៅនឹងវិបត្តិនៃជំងឹឆ្លងកូវីដ១៩។ ទាំងនេះ បានបង្កឲ្យវិស័យទេសចរណ៍ក្នុងខេត្តប៉ះពាល់យ៉ាងធ្ងន់ធ្ងរ រីឯអាជីវកម្មជាច្រើនត្រូវបានផ្អាក ឬបិទទាំងស្រុក ក្នុងនោះប្រជាពលរដ្ឋក្នុងបាត់បង់ការងារ និងប្រាក់ចំណូលផងដែរ។

សូមជម្រាបថា អំណោយដែលបានចែកជូនគ្រួសាក្រីក្រនាពេលនោះ ក្នុងមួយគ្រួសារទទួលបានថវិកាចំនួន ៣ម៉ឹន​រៀល អង្ករ១៥គ.ក្រ មី២កេស ទឹកត្រី១ដប ទឹកស៊ីអ៊ីវ១ដប និងសម្ភារៈប្រើប្រាស់មួយចំនួន។