ក្រុងប៉ោយប៉ែត៖រដ្ឋបាលក្រុងប៉ោយប៉ែតដឹកនាំដោយលោក គាត ហ៊ុល អភិបាលក្រុងបានសហការជាមួយរដ្ឋបាលសង្កាត់ អង្គភាពភូមិ និងក្រុមហ៊ុនស៊ិនទ្រី យកគ្រឿងចក្រ និងរថយន្ត ចុះមកប្រមូលបានប្រមាណជាង៤០តោនដែលនៅរាយប៉ាយអនាធិតេយ្យនៅតាមដងផ្លូវជាតិលេខ ៥ ស្ថិតក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ  ធ្វើឲប៉ះពាល់យ៉ាងខ្លាំងដល់សោភ័ណភាព អនាម័យសុខភាព និងបរិស្ថាន ។

ជាមួយនិងការចុះប្រមូលសំរាមកាលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ លោកបានសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមយកចិត្តទុកដាក់ខ្ពស់អំពីបញ្ហាសំរាមនេះ ដោយត្រូវធ្វើការវិវខ្ចប់ទុកដាក់ឲបានត្រឹមត្រូវរង់ចាំឡានមកប្រមូលសំរាមនៅតាមផ្ទះនីមួយៗ និងមិនត្រូវដឹកយកមកចោលតាមទីសាធារណៈ ឬធ្វើការបោះចោលក្នុងដីឡូត៍ទំនេររបស់អ្នកដ៏ទៃឡើយ។រដ្ឋបាលក្រុងនឹងចាប់ផ្តើមធ្វើការពិន័យចំពោះអ្នកចោលសំរាមអនាធិបតេយ្យនៅតាមទីសាធារណៈទៅតាមច្បាប់ដែលបានកំណត់រួចហើយ។

សូមបញ្ជាក់ថាក្រោមការដឹកនាំរបស់លោកដែលទើបតែឡើងកាន់តំណែងជាអភិបាលក្រុងប៉ោយប៉ែតមិនទាន់បាន 1 ឆ្នាំផងលោកបានដឹកនាំក្រុមការងារគណបញ្ជាការឯកភាពក្រុងប៉ោយប៉ែតធ្វើការរៀបចំសណ្ដាប់ធ្នាប់នៅតាមដងផ្លូវជាពិសេសសណ្ដាប់ធ្នាប់នៅចំណុចរង្វង់មូលច្រកទ្វារអន្តរជាតិប៉ោយប៉ែតពីការរំលោភបំពានផ្លូវមកក្លាយជាទីតាំងដែលមានសណ្ដាប់ធ្នាប់និងបានរុះរើសំណង់ដែលរំលោភបំពានចិញ្ចើមផ្លូវឱ្យមានសណ្តាប់ធ្នាប់បានស្អាតរៀបរយគួរឲ្យកោតសរសើរសាកសមជាច្រកទ្វារទទួលភ្ញៀវទេសចរណ៍។