ភ្នំពេញ បុរសម្នាក់បើករថយន្តវ៉ាជែងមិនប្រយ័ត្នជ្រុលទៅបុករថយន្តម៉ាក នីសាន់ ស៊េរីទំនើបមួយគ្រឿងខ្ទាតទៅប៉ះម៉ូតូ២ គ្រឿងទៀតបណ្ដាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ស្រាល ២ នាក់ ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៣០ និង ៣០នាទីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកាឆ្នាំ២០២០ ស្ថិតនៅត្រង់ចំណុចផ្សារប៉េសេតាមបណ្ដោយផ្លូវ ៣៧១ ភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកនីសាន់ស៊េរីទំនើបពណ៌សពាក់ស្លាកលេខភ្នំពេញ 2BE-5616 បើកបរតាមបណ្ដោយផ្លូវ ៣៧១ ក្នុងទិសដៅពីកើតទៅលិចស្រាប់តែមកដល់ចំណុចកើតហេតុ ក៏មានបុរសម្នាក់ទៀតបានបើកយន្តម៉ាក​កាម​រីហាយប្រ៊ីតពណ៌សពាក់ស្លាកលេខភ្នំពេញ 2AK-3110 បើបរតាមដងផ្លូវ៣៧១ ដូចគ្នាក្នុងទិសដៅពីលិចទៅកើតបញ្ច្រាស់ទិសគ្នាស្រាប់តែមកដល់ចំណុចកើតហេតុរថយន្ត កាមរីហាយប៊្រីតបានវ៉ារថយន្តមួយគ្រឿងទៀតក្នុងល្បឿនស្រាប់តែជ្រុលទៅបុករថយន្តម៉ាកនីសាន់ស៊េរីទំនើបចំហៀងខាងឆ្វេងផ្នែកខាងក្រោយបណ្ដាលឱ្យ​រថយន្ដម៉ាកនីសាន់ ក្រវីកន្ទុយទៅបោកប៉ះជាមួយនឹងម៉ូតូម៉ាកហុងដាឌ្រីមសង់និងម៉ូតូមួយគ្រឿងទៀតម៉ាកខ្លិចបណ្ដាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ស្រាល២ នាក់ ភ្លាមៗនោះជនរងគ្រោះបានទាក់ទងទៅក្រុមគ្រួសារឲ្យយកម៉ូតូមកដឹក​ជន​រងគ្រោះទៅមន្ទីរពេទ្យ ចំណែករថយន្តម៉ាកcameryហាយប៊្រីតបានរងការខូចខាតដាច់ការឡេកង់មុខនិងរថយន្តម៉ាកនីសាន់បានខូចខាតចំហៀងខាងឆ្វេងផ្នែកខាងក្រោយ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌមានជ័យ ក៏បានចុះទៅដល់ទីតាំងកន្លែងកើតហេតុ រួចក៏ធ្វើការវាស់វែងយករថយន្តទាំង២ គ្រឿងនិងម៉ូតូ២គ្រឿងប្រគល់ទៅឲ្យសមត្ថកិច្ចជំនាញនៃការិយាល័យចរាចរណ៍ផ្លូវគោកស្នងការរាជធានីភ្នំពេញយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។ដោយ:សាវី