ខេត្តកណ្តាល៖ ដោយមានភាពក្រលំបាកគ្មានអ្វីទីពឹង ប្រជាពលរដ្ឋចំនួន៩គ្រួសារមកចាប់ដីរស់នៅដើម្បីសាងសង់នៅលំដ្ឋានលើដីចំណីប្រឡាយក្នុងអំលុងឆ្នាំ១៩៩១,១៩៩៣រហូតមក ទើបឆ្នាំ២០២០ម្ចាស់ដីខាងក្រោយប្តឹងទាមទារហើយចេញដិការរក្សាការពារលើដីហើយសំអាងថាជាដីកម្មសិទ្ធប្លង់រឹង៖

ប្រជាពលរដ្ឋនៅលើដីចំណីផ្លូវក្នុងប្រឡាយទំនប់៩២ ក្នុងភូមិឆ្មារពួនឃុំជើងកើតស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលបានអោយដឹងថាដីដែលបងប្អូនរស់នៅនិងធ្វើការសាងសងផ្ទះនៅក្នុងដីចំណីផ្លូវប្រឡាយព្រែកចំនួន២៥គ្រួសារ បច្ចុប្បន្នឈ្មោះ វឿន មធុរា ជាម្ចាស់ដីខាងក្រោយប្តឹងទៅ តុលាការខេត្តកណ្តាលចំនួន៩គ្រួសារ ដើម្បីអោយកម្លាំងចម្រុះចុះពិនិត្យជាក់ស្តែង ធ្វើអោយប្រជាពលរដ្ឋ តវា ការចុះពិនិត្យវាស់វែងដីេះចូលក្នុងលំនៅដ្ឋានរបស់គាត់ពាក់កណ្តាលផ្ទះរបស់គាត់ ដោយដីឈ្មោះ វឿន មធុរា នៅខាងក្រោយមានបង្គោលព្រំត្រឹមត្រូវ បែជាគណៈកម្មការចម្រុះ និងតំណាងម្ចាស់ដីមកវាស់វែងចូលជាង១០ម៉ែត្រពីព្រុំទៅវិញ។

ការលើកឡើងនៃការចោទប្រកាន់ពីប្រជាពលរដ្ឋនេះ លោក ជុន វណ្ណី មេបញ្ជាការរងកងរាជវុធខេត្តកណ្តាល ជាតំណាង ម្ចាស់ក្បាលដីលេខ( ៤២៦)ដោយមានវិញ្ញាបនបត្រសំគាល់ម្ចាស់វត្ថុ ជាកម្ម សិទ្ធដើម បានអោយដឹងថាដីពីមុនម្ចាស់ដើមមានឈ្មោះ នាងគឹម ហាន  ហង្ស ហ៊ិន បានលក់ដីនេះទៅអោយឈ្មោះវឿន មធុរា វិញក្នុងអំឡុងឆ្នាំ២០១២ពេលដែរទិញដីនេះហើយគ្មានប្រជាពលរដ្ឋណាមករស់នៅមុខដីនោះទេ តែនៅឆ្នាំ2015 ពួកគាត់បានមករស់នៅហើយធ្វើសំណង់ អាណាធិតេយ្យនៅខាងមុខដីនោះ តែខាងម្ចាស់ដីបានដេញពួកគាត់ដែរ ហើយហាមកុំអោយធ្វើនៅមុខដីមានប្លង់ តែគាត់ថាធ្វើលើដីចំណីរបស់តដ្ធទេ បើរដ្ធដេញទើបគាត់ចេញ ។

លោកថា ចឹងនៅក្នុងឆ្នាំនោះ លោកអ៊ួច សៅវឿន នៅជាអភិបាលរងស្រុកកណ្តាលស្ទឹង បច្ចុប្បន្ន ជាអភិបាលស្រុក គាត់បានដឹកនាំកំលាំងចុះ រុះរើ ផងដែរ។លោកបានបន្តទៀតថា ក្រោយពេលគណកម្មការដឹកនាំកំលាំងចុះស្វែងរកការពិតហើយនោះ យប់ពួកប្រជាពលរដ្ឋបានវាយកំទេចបង្គោលដែលដាំដោយក្រុម ការងារទៀត។ចំណែកលោក ឯក ស៊ុនរស្មី ព្រះរាជ្ញាររងអមសាលាដំបូង​ខេត្តកណ្តាលបានអោយដឹងថាជានីតិវិធីតុលាការមិនលំអៀងទេ តែមានបណ្តឹងគឺយើងត្រូវតែចុះស្វែងរកការពិតជូនភាគីទាំងពីរ ដោយសំអាងលើភស្តុតាង ឯកសារផ្លូវច្បាប់ផ្សេងៗដែលមាន៕