បន្ទាយមានជ័យ៖ ទំនាស់ដីធ្លី៦៦ហិកតានៅចំណុចអូរស្វារអិលដ៍រ៉ាំរ៉ៃជិត២០ឆ្នាំនឹងឈានដល់ទីបញ្ចប់ទោះបីភាគីម្ខាងទៀតដែលមិនមានឯកសារស្របច្បាប់មិនព្រមទទួលយកតាមការដោះស្រាយឈ្នះៗទាំងអស់គ្នាខណះភាគី14គ្រួសារកាន់ឯកសារស្របច្បាប់ព្រមបែងចែកដីអោយមួយគ្រួសារដី12គុណ20ម៉ែត្រ។

ការដោះស្រាយមិនចេះចប់រហូតដល់ឈានដល់ការកំណត់ខាងលើត្រូវបានគណៈកម្មការប្រជុំរកដំណោះដោះស្រាយដោយចូលតែភាគីម្ខាងនៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។
កិច្ចប្រជុំរកដំណោះរវាងប្រជាពលរដ្ឋចំនួន១៤គ្រួសារទំនាស់ជាមួយប្រជាពលរដ្ឋចំនួន៥១គ្រួសារនៅចំណុចអូរស្វារអិល ភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ោយ ធ្វើឡើងបន្ទាប់ពីគណៈកម្មការដោះស្រាយទំនាស់ដីធីខេត្តបានចេញលិខិតអញ្ជើញទាំងពីរភាគីដើម្បីរកដំណោះស្រាយនៅម៉ោង២រសៀលឃើញតែវត្តមានមន្ត្រីស្ថាប័នពាក់និងភាគីតំណាង១៤គ្រួសារតែប្រជាពលរដ្ឋ៥១គ្រួសារមិនបានចូលចាំរហូតម៉ោង៣រសៀលមិនឃើញមកទើបសម្រេចបើកការប្រជុំពិភាក្សារកដំណោះស្រាយ​ក្រោមការដឹកនាំប្រជុំដោយលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យនិងអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធចូលរួម។

លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា៖ដីចំណុចអូរស្វារអិលដែលទំនាស់រវាងប្រជាពលរដ្ឋចំនួន១៤គ្រួសារនិងប្រជាពលរដ្ឋចំនួន៥១គ្រួសារគឺទំនាស់ដ៍រ៉ាំរ៉ៃនិងអូសបន្លាយជាង២០ឆ្នាំហើយមិនដោះស្រាយចេញនៅឡើយ ហើយក្នុងចំណោមប្រជាពលរដ្ឋចំនួន៥១គ្រួសារទទួលយកការដំណោះស្រាយមានចំនួន៣៥​គ្រួសារដែលភាគីប្រជាពលរដ្ឋចំនួន១៤គ្រួសារសម្បទានអោយ១គ្រួសារទទួលបានដី៨ម៉ែត្រគុណ២០ម៉ែត្រ តែមានប្រប្រជាពលរដ្ឋ១៦គ្រួសារដែលមិនទទួលយកហើយថែមទាំងលក់ដូរនិងប្រមូលពលរដ្ឋដទៃទៀតចូលទៅកាន់កាប់យ៉ាងអាណាធិបតេយ្យបន្ថែមទៀតទោះបីជាដំណើរការដោះស្រាយកំពុងដោះស្រាយក៍ដោយ។តែទោះបីជាមានការចញលកាន់កាប់បន្ថែមក៍ដោយភាគី14គ្រួសារដែលមានឯកសារស្របច្បាប់នៅតែបន្តដោះស្រាយជូនតាមនយោបាយឈ្នះៗរបស់សម្តេចតេជោ ហ៊ុន សែន ។
ដោយយោងតាមស្មារតីភាគីប្រជាពលរដ្ឋចំនួន១៤គ្រួសារដែលមានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនាវត្ថុលើផ្ទៃដី៦៦ហិកតា បានសម្រេចគោលជំហរនៅបន្តដោះស្រាយជូនប្រជាពលរដ្ឋចំនួន១៦គ្រួសារក្នុងចំណោម៥១គ្រួសារបានដូចគ្នាអោយទទួលបានភាគ ឈ្នៈ ឈ្នៈ ទាំងអស់ដើម្បីបញ្ចប់ទំនាស់តែចំពោះប្រជាពលរដ្ឋដែលទើបចូលទៅរស់នៅថ្មីតាមរយៈមេខ្យល់អនាធិបតេយ្យគឺនិងចាត់វិធានការតាមច្បាប់។
លោក ង៉ោ ម៉េងជ្រួន បានបញ្ជាក់ថា៖លិខិតជូនដំណឹងរបស់គ្រួសារមហាផ្ទៃចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ករណីសុំចាត់វិធានការរដ្ឋបាលចំពោះក្រុមអនាធិបតេយ្យចូលកាន់កាប់វាស់វែងបែងចែកនិងលក់ដូរដីធ្លីនិងសង់ផ្ទៈ ខ្ទម រោង លើកម្មសិទ្ធិឯកជនរបស់ប្រជាពលរដ្ឋចំនួន១៤គ្រួសារដែលមានប័ណ្ណសម្គាល់សិទ្ធកាន់កាប់អចលនវត្ថុនៅចំណុចអូរស្វាររអិល ភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។
យោងតាមកិច្ចប្រជុំក៍សម្រេចទុករយះពេល15ថ្ងៃអោយភាគីម្ខាងទៀតដែលមិនចូលប្រជុំទទួលយកតាមដីតាមការផ្តល់អោយរបស់ភាគី14គ្រួសារបើមិនទទួលតាមការបែងចែកផុតរយះពេល15ថ្ងៃបន្ទាប់ពីកិច្ចប្រជុំចប់​អាជ្ញាធរខេត្តនិងចាត់ការតាមនីតិវីធីរដ្ឋបាល៕