ភ្នំពេញ : យុវជន២នាក់បានស្លាប់បាត់បង់ជីវិតនិងម្នាក់ទៀតរងរបួសធ្ងន់បន្ទាប់ពីជិះម៉ូតូយ៉ាងលឿនទៅបុក រថយន្តពីក្រោយដែលចតស្ងៀមបណ្តាលឲ្យដួលបោកក្បាលនឹងថ្នល់បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលា ម៉ោង ២និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ត្រង់ចំណុចខាងក្រោយពេទ្យឯករាជ្យ១ ចម្ងាយប្រមាណ១០០ម៉ែត្រស្ថិតនៅតាមបណ្ដោយផ្លូវបេតុងក្នុងភូមិចោមចៅ១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ។

ជនរងគ្រោះដែលស្លាប់ទី១មានឈ្មោះ ហោល ថេង  ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ  មុខរបរធ្វើការនៅ សិប្បកម្មទឹកកក នៅភូមិទួលពង្រ សង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៏សែនជ័យ​ មានស្រុកកំណើតនៅស្រុកកំពង់ត្រាច ខេត្តកំពត។ ទីមានឈ្មោះ ផេង  ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើកានៅសិប្បកម្មទឹកកក ស្នាក់នៅកន្លែងធ្វើការជាមួយគ្នា មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ។ចំណែកអ្នករងរបួសមានឈ្មោះ រ៉ូ  ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងស្នាក់នៅជាមួយគ្នាដូចជនរងគ្រោះខាងលើជាអ្នកជិះពីក្រោយ។ អ្នកទាំង៣បានជិះម៉ូតូម៉ាកឌ្រីមសង់ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៧ ពាក់ស្លាកលេខតាកែវ1C.3687ជិះឌុបគ្នា៣នាក់។

ចំណែកខាងរថយន្តមិនត្រូវបានស្គាល់ឈ្មោះនោះទេដោយបើករថយន្តម៉ាកហុីយិនដាយ ប្រភេទសណ្តោងរុឺម៉ក ខាងក្បាល មានពណ៌ស ពាក់ស្លាកលេខកំពង់ស្ពឺ3A.1534និងខាងក្រោយពណ៌សលាយក្រហមពាក់ស្លាកលេខព្រះសីហនុ​4A.3896បើកបរដោយបុរស ម្នាក់។

តាមសម្ដីរៀបរាប់របស់សង្សារស្រីម្នាក់បាន ប្រាប់ឲ្យដឹងថាពួកគាត់បានជួបជុំគ្នាផឹកស៊ីស្រាក្រឡុកនៅផ្លូវវ៉េងស្រេងរួចរាល់ហើយក៏ បានខ្ចីម៉ូតូមិត្តភក្កិដឹកគ្នាទៅកន្លែងស្នាក់នៅ ដោយសារតែភាពស្រវឹងហើយបើកលឿនពេកបានទៅបុករថយន្តហ៊ីយ៉ាន់ដាយពីក្រោយដែលកំពុងតែចតស្ងៀមហើយតែកុងដេកលក់បានលាន់ឮដូចរន្ទះបណ្តាលឲ្យដាច់កម៉ូតូនិង២នាក់ ដែលជាអ្នកឌុបនិងអង្គុយកណ្តាលស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុមួយរំពេចហើយនិងម្នាក់ទៀតរងរបួសធ្ងន់ដែលអង្គុយពីក្រោយ បន្ទាប់មករថយន្តហុីយិនដាយក៏បើកចេញពីកន្លែងកើតហេតុប្រហែល១០០ម៉ែត្រក៏ឈប់ដេកធើមិនដឹង។ភ្លាមៗក៏មានរថយន្តដឹកយកទៅសង្គ្រោះនៅគ្លីនិកឯកជនមួយកន្លែងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវនិងសមត្ថកិច្ចចុះមកអន្តរាគមន៏ ភ្លាមនោះក៏មានសន្តិសុខបានមកប្រាប់ថារថយន្តដែលត្រូវជនរងគ្រោះមកបុកពីក្រោយនោះបានបើក ចេញពីកន្លែងកើតហេតុប្រមាណ ១០០ម៉ែត្រហើយក៏ឈប់ដេកសមត្ថកិច្ចឮដូច្នោះក៏បានទៅដាស់តៃកុងហើយចាប់នាំទៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ដើម្បីប្រគល់ឲ្យជំនាញចាត់ការបន្ត ទៅតាមនិតិវិធី។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចុះមកវាស់វែងយក ម៉ូតូនិងរថយន្តទៅរក្សាទុកនៅចរាចរណ៏ក្រុងរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ចំណែកសាកសពសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យសាច់ញាតិដឹកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕