ភ្នំពេញ  ៖  បុរសម្នាក់ស្រវឹងស្រាបានបេីករថយន្តម៉ាក  Ford Range ពាក់ស្លាកលេខ  ខេមរភូមិន្ទ   ជ្រុលទៅបុកទ្រូងផ្លូវបាក់អស់១កង់  រួចហេីយផ្លោងមកបុកជញ្ចាំងនិងទ្វាផ្ទះប្រជាពលរដ្ឋបន្ថែមទៀត  បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ  បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ  និងសមត្ថកិច្ចចុះអន្តរាគមន៍  កាលពីវេលាម៉ោង១១  និង១០យប់  ថ្ងៃព្រហស្បតិ៏ ទី១៩  ខែវិច្ឆិកា  ឆ្នាំ ២០២០នេះ  ស្ថិតនៅតាមបណ្ដោយផ្លូវ២៧១  ចំណុចស្ទុបទំនប់ទឹក  ក្នុងសង្កាត់ទួលទំពូងទី២​ខណ្ឌចំការមន  រាជធានីភ្នំពេញ  ។

បេីតាមសាក្សីនៅកន្លែងកេីតហេតុ បានបង្ហេីប ប្រាប់ឲ្យដឹងថា  ដំបូងគេឃេីញរថយន្តម៉ាក  Ford Range ពណ៌ត្រីអុី  ពាក់ស្លាកលេខ  ខេមរភូមិន្ទ  01 .2.4761 ដដែលបេីកបរដោយបុរសម្នាក់ ស្រវឹងស្រា ធ្វេីដំណេីរតាមបណ្ដោយផ្លូវ២៧១  ទិសដៅពីត្បូងមកជេីង ក្នុងល្បឿនលឿន  ខណះ មមកដល់ចំណុចកេីតហេតុខាងលើ បានគេចពីម៉ូតូឆ្លងកាត់  ក៏រេចង្កូតទៅបុករបាំថ្មពុះចែក ទ្រូងផ្លូវបាក់អស់១កង់  រួចហេីយរថយន្តបង្កបានផ្លោងទៅបុកជញ្ចាំងនិងទ្វាផ្ទះប្រជាពលរដ្ឋមួយល្វែងដែលនៅជាប់ផ្លូវ២៧១  ក្នុងសង្កាត់បឹងទំពុនទី១  ខណ្ឌមានជ័យ  បន្ថែមទៀត បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ  តែក៏សំណាល្អដែរមិន ប៉ះពាល់ដល់មនុស្សណាម្នាក់រងរបួស និងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ។

ក្រោយកេីតហេតុ ភ្លាមៗ  សមត្ថកិច្ចខណ្ឌចំការមន  បានសហការជាមួយសមត្ថកិច្ចខណ្ឌមានជ័យ  ចុះមកពិនិត្យ មេីលស្ថានភាពជាក់ស្ដែង  និងសម្របសម្រួលភាគីម្ចាស់ផ្ទះ  និងភាគីរថយន្តបង្កដេីម្បីឲ្យបញ្ចប់គ្នានៅនិងកន្លែង  តែដោយសារ ភាគីទាំងពីរមិនត្រូវគ្នា  ព្រមទាំងរថយន្តបង្កបាន ប៉ះពាល់ដល់សម្បត្តិរដ្ឋផងនោះ  ទេីបសមត្ថកិច្ចសម្រេចទាក់ទងទៅជំនាញចរាចរណ៍រាជធានីភ្នំពេញ  ចុះមកធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុក  រង់ចាំដោះស្រាយតាមនីតិវិធី  ៕