ភ្នំពេញៈ រថយន្តកាំម៉ារីហាប្រ៊ិតមួយគ្រឿងបើកបុកគ្នាជាមួយនឹងរថយន្តឡិចសុីសNX200Tចំពេញទំហឹងផ្លូវបែកជាបួនបណ្តាលអោយរថយន្តឡិចសុីសNX200Tជ្រុលចង្កូតទៅបុកស្លាកសញ្ញាណរងការខូចខាតរថយន្តទាំងសងខាងតែម្តង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០១រំលងអាធាត្រឈានចូល ថ្ងៃទី20 ខែវិច្ឆិកា ឆ្នាំ2020 តាមបណ្តោយផ្លូវ240 កែងផ្លូវ51 ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍បានអោយដឹងថាមុនពេលកើតហេតុខាងលើនេះគេបានឃើញរថយន្តមួយគ្រឿងម៉ាកកាមរី ហាយប្រ៊ិត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2BC-7911 បើកបរតាមបណ្តោយផ្លូវ51 ក្នុងទិសដៅពីជើងទៅត្បូង ខណះពេលបើកមកដល់ចំណុចកើតហេតុខាងលើគោលបំណង បើកឆ្លងផ្លូវបែកជាបួនទៅត្រង់ ប៉ុន្តែខណកំពុងតែឆ្លងស្រាបតែមានរថយន្តមួយគ្រឿងទៀតម៉ាកឡិចសុីសNX200T ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BN-9000 បើកបរតាមបណ្តោយផ្លូវ240 ក្នុងទសដៅពីកើតទៅលិចហើយរថយន្តឡិចសុីសNX200T នេះបានបុកចំគូទរថយន្តកាំម៉ារីហាយប្រ៊ិតពីក្រោយចំជំហៀងខាងឆ្វេងនៃ តបណ្តាលអោយក្រពិតហើយជ្រុលទៅបុកឃឿន​ចញ្ចើមផ្លូវបណ្តាលអោយខ្ទេចអស់មួយកំណាត់ខាងមុខ។

ចំណែករថយន្តលុច្សសុីសNX200Tវិញគឺក៏ជ្រុលបន្តទៅបុកនឹងស្លាកសញ្ញាណបង្ហាញលេខផ្លូវបាក់អស់មួយដើមនឹងខូចខាតរថយន្តខ្ទេចអស់មួយកំណាត់ខាងមុខនឹងផ្ទុះព្រូងទាំងសងខាងផងដែលភ្លាមៗនោះម្ចាស់រថយន្តបង្កគាត់បានទុករថយន្តហើយបើកទ្វារត់គេចខ្លួនបាត់ស្រមោល។​ ប្រភពព័ត៌មានពីជុំវិញកន្លែងកើតហេតុក៏នៅតែបន្តថាគឺរថយន្តទាំងសងខាងសិតតែបើកលឿនរៀងៗខ្លួនតែម្តងទើបបុកគ្នាយ៉ាងពេញទំហឹងសំណាងល្អហើយដែលមិនបង្កអោយអ្នកណាម្នាក់រងរបួសនោះទេគ្រាន់តែខូចខាតរថយន្តភាគីទាំងសងខាងនឹងព្រទ្យសម្បត្តិរបស់រដ្ឋតែប៉ុណ្ណោះ។

ក្រោយពេលកើតហេតុខាងលើនេះរថយន្តភាគីទាំងសងខាងត្រូវបានសមត្ថកិច្ចធ្វើការវាសវែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយជាបន្តទៅទៀត៕