ភ្នំពេញ: រថយន្តកូរ៉េប្រភេទដឹកទំនិញមួយគ្រឿងបើកបត់ឆ្លងផ្លូវទៅបុករថយន្តឡង់គ្រីស័រនិងម៉ូតូមួយគ្រឿងទៀត ខណះឈប់រង់ចាំបត់ឆ្លងផ្លូវដូចគ្នាបណ្ដាលឲ្យនារី៣ នាក់រងរបួសធ្ងន់។​ហេតុការណ៍នេះកើតឡើងកាលពីវេលា ម៉ោង៧និង៤០ នាទីយប់ថ្ងៃព្រហស្បតិ៏ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតតាមបណ្តោយផ្លូវភ្នំពេញហាណូយ កែងនឹងផ្លូវ៥៨ប៉េ ហៅផ្លូវដីថ្មី នៅជិតផ្សារដីហុយ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុឃើញរថយន្តម៉ាកឡង់គ្រីស័រ ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2L-1781 ធ្វើដំណើរតាមបណ្ដោយផ្លូវភ្នំពេញហាណូយទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងដៃទៅផ្លូវ៥៨ប៉េ ខណៈកំពុងឈប់រង់ចាំបត់ ក៏មានម៉ូតូមួយគ្រឿងទៀតពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1GM-0977ជិះដោយនារីបីនាក់មកឈប់អែបនឹងរថយន្តឡង់គ្រីស័ររង់ចាំឆ្លងផ្លូវដូចគ្នា កំពុងឈប់រង់ចាំឆ្លងផ្លូវ ក៏មានរថយន្តកូរ៉េមួយគ្រឿងប្រភេទដឹកទំនិញ ពណ៌ស ពាក់ស្លាក លេខកំពង់ធំ3A-2249 ធ្វើដំណើរមកពីក្រោយបានបត់ឆ្វេងឆ្លងផ្លូវមកផ្លូវ៥៨ប៉េដូចគ្នា ស្រាប់តែវា់អើនិងរថយន្តមួយគ្រឿងបើកនៅពីមុខបានគេចមកខាងស្ដាំដៃជ្រុលទៅបុករថយន្តឡង់គ្រីស័រនិងម៉ូតូមួយគ្រឿងទៀតបណ្ដាលឲ្យខាងភាគីម៉ូតូរងរបួសធ្ងន់ទាំង៣ នាក់។ បន្ទាប់មករថយន្តសង្គ្រោះបន្ទាន់បានមកដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។