(ភ្នំពេញ )៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរ​ជាតិជប៉ុន (JICA ) មិនត្រឹមតែជួយកសាងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូបង្ហូរទឹកដែលកាត់បន្ថយបាននូវការលិច​លង់ដោយជំនន់ទឹកភ្លៀងនៅក្នុងរាជធានីភ្នំពេញប៉ុណ្ណោះទេ តែចៃការនូវបានកសាងនៅអាងប្រព្រឹត្តិកម្មទឹកកខ្វក់ឲ្យក្លាយជាទឹកស្អាតមុននឹងបង្ហូរទឹកចូលទៅក្នុងទន្លេថែមទៀត។

ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់បែបនេះ ខណៈលោក បានទទួល ជួបសម្ដែងការគួរសម ជាមួយលោក ស៊ូហ្កាណូ យូអុីឈី (Mr.SUGA NOYuichi)ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនបញ្ចប់​អណត្តិ(JICA ) និងលោកស្រីកាម៉េ ហារុកុ ប្រធានតំណាងថ្មីនៃទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិជប៉ុន​(JICA) នៅសាលារាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី ២៣ វិច្ឆិកា ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ ។

ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា រដ្ឋបាលរាជធានីភ្នំពេញ ពិតជាអរគុណ ចំពោះទីភ្នាក់ងារសហប្រតិ​បត្តិ​ការអន្តរជាតិជប៉ុន ដែលបានបញ្ចប់ អណត្តិ(JICA ) បានជួយដល់រាជធានីភ្នំពេញ ជាក់ស្តែងដូចជាការកសាងនូវប្រព័ន្ធបង្ហូរទឹក ការផ្ដល់រថយន្តក្រុងសាធារណៈការបំពាក់នូវកាមេរ៉ាសុវត្ថិភាព ជាមួយនឹងការផ្ដល់នូវបច្ចេកទេសផ្សេងៗទៀត ។ មកដល់ពេលនេះ jica បានជួយរាជធានីភ្នំពេញលើគម្រោងការពារទឹកជំនន់ជំហានទី៤ហើយ ដោយក្នុងគម្រោងជំហានទី៤នេះjicaបាននិងកំពុងធ្វើសកម្មភាព ដាក់លូបង្ហូរទឹកខ្នាតធំនៅក្នុងខណ្ឌទួលគោក និងខណ្ឌដូនពេញ ។

ឯកឧត្តមសង្ឃឹមថា គម្រោងទាំងពីរនេះនឹងកាត់បន្ថយបានយ៉ាងធំលើការលិចលង់ដោយជំនន់ទឹកភ្លៀងនៅក្នុងខណ្ឌទាំងពីរនេះ ។ ជាក់ស្តែង ក្នុងគម្រោងការពារទឹកជំនន់ជំហានទី៣ ដែលអង្គការចៃកាបានធ្វើឡើងនៅក្នុងខណ្ឌ៧មករាឃើញថាគម្រោងនេះទទួលបានជោគជ័យ ដោយកាត់បន្ថយបាននូវការលិចលង់យ៉ាងធំនៅខណ្ឌ៧មករា។ ជាងនេះទៀត ចៃកា បានកសាងអាងប្រតិកម្មទឹកកខ្វក់ មុនបង្ហូរចូលទៅក្នុងទន្លេថែមទៀត ដែលធ្វើឲ្យប្រជាពលរដ្ឋរស់នៅតាមដងទន្លេពិសេសប្រជាពលរដ្ឋដែលរស់នៅខេត្តកណ្ដាល មិនទទួលរងនូវប៉ះពាល់ដោយទឹកកខ្វក់នេះ។

ឯកឧត្តម ឃួង ស្រេងក៏បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមសហការជាមួយលោកស្រីកាម៉េ ហារុកុប្រធានតំណាងថ្មីនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនគ្រប់ពេលវេលា ហើយ លោកសង្ឃឹមថា កិច្ចប្រតិបត្តិការរវាងរដ្ឋបាលរាជធានីភ្នំពេញនិងអង្គការ jica នឹងកាន់តែល្អប្រសើរមួយកំរិតថែមទៀត។

លោក ស៊ូហ្កាណូ យូអុីឈី ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនបញ្ចប់អណត្តិJICA បានបញ្ជាក់ឲ្យដឹងផងដែរថា ក្នុងអាណត្តិជាង៣ឆ្នាំដែលលោកបានបំពេញការងារនៅរាជធានីភ្នំពេញ JICA បានជួយរាជធានីភ្នំពេញច្រើន ដូចការបំពាក់កាមេរ៉ាសុវត្ថិភាពតាមដងផ្លូវ ការកសាងនូវប្រព័ន្ធបណ្ដាញលូជាដើម ហើយក្នុងពេលនេះ JUCAបាននឹងកំពុងធ្វើសកម្មភាពដាក់លូបង្ហូរទឹកខ្នាតធំនៅក្នុងខណ្ឌ ទួលគោក និងខណ្ឌដូនពេញ ។

គម្រោងនេះក៏បានឈានទៅរកភាពជោគជ័យមួយទៀតដែរ។ ជាទិសដៅរបស់ JICA និងផ្ដល់បច្ចេកទេសទៅលើការគ្រប់គ្រងប្រព័ន្ធចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ ការគ្រប់គ្រងប្រព័ន្ធលូបង្ហូរទឹក គម្រោងរៀបចំប្រព័ន្ធដឹកជញ្ជូននៅរាជធានីភ្នំពេញការរៀបចំ នគររូបនីយកម្មដែនដី ប្រព័ន្ធដឹកជញ្ជូនជាដើម។ ទោះបីលោកត្រូវត្រឡប់ទៅប្រទេសជប៉ុនវិញក៏ពិតមែន តែលោក នៅតែបន្តជួយរាជធានីភ្នំពេញ បន្ថែមទៀត តាមរយៈលោកស្រីកាម៉េ ហារុកុ ប្រធានតំណាងថ្មីនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន៕