ខេត្តកែប៖នៅព្រឹកថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ២០២០ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានរៀបចំដាក់ដេញថ្លៃភាស៊ី លើអាជីវកម្មគ្រប់ប្រភេទ ក្រោមអធិបតីភាពឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប។  លោក កែវ ហ៊ុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លើកលើងអំពីច្បាប់នៃការដេញថ្លៃ ភាស៊ី សម្រាប់បងប្អូនអាជីវករ ទាំងឡាយដែលមកដេញថ្លៃធ្វើអាជីវកម្មលើភាស៊ីផ្សារ  ព្រមទាំងការ គ្រប់គ្រង់លើចំនូលចំណាយ ព្រមទាំងបង ចំណូលថវិការដ្ឋ។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្ត មានប្រសាសន៍ថា ការទទួលខុសត្រូវរបស់បងប្អូនអាជីវករ ដែលដេញថ្លៃភាស៊ីបាន នៅគ្រប់គោលដៅអាជីវកម្មទាំងអស់ ត្រូវអនុវត្តឱ្យបន្ស៊ីគ្នារវាង ក្រុមអាជីវករលក់ដូរ នៅលើទឹកដីជាក់លាក់ ព្រមទាំង សម្របសម្រួលឱ្យមានភាពកាន់តែប្រសើរឡើង នូវប្រភពចំណូលទាំងឡាយ នៅលើទីតាំង ជាក់ស្តែង ឯកឧត្តមបញ្ជាក់ថា អ្វីដែល់សំខាន់ គឺអនុវត្តតួនាទី ភារកិច្ចទៅតាមសៀវភៅបន្ទុក អោយបានត្រឹមត្រូវ ពិសេលលើបញ្ហាអនាម័យ សណ្តាប់ធ្នាប់នៅតាមទីប្រជុំជន ផ្សារ ដើម្បីធានបាននូវសោភណភាព គ្រប់ពេលវេលា ក្រៅពីនេះអាជ្ញាក្រុង និងសង្កាត់ ត្រូវសហការគ្នាជាមួយ ភាស៊ីខេត្ត សម្របសម្រួលផ្សព្វផ្សាយដល់ អាជីវលក់ដូ អោយបានយល់ដង់ ដើម្បីចូលរួមទាំងអស់គ្នា ធ្វើអោយខេត្តកែបកាន់តែរក្សាបាន ភាពស្អាត សមជា តំទេសចរណ៍ធម្មជាតិ ដ៏ទាក់ទាក់ទាញ ។ សូមបញ្ញាក់ថា ចំនួនមូលដ្ឋានភាស៊ីដែលដេញថ្លៃមាន ៤ មូលដ្ឋាន ក្នុងនោះ ភាស៊ីផ្សារ២ ភាស៊ីចំណតផែកោះទន្សាយ១ភាស៊ីសត្តឃាត ១ ។ អាជីវករដែលដេញថ្លៃភាស៊ីបាន៖

១- ភាស៊ីផ្សារកែប ដេញបានដោយ លោក ង៉ាន សុខា  មានចំនួនទឹកប្រាក់ ៦.៥០០.០០០៛

២-  ភាស៊ីផ្សារកែប ដេញបានដោយ លោក ង៉ាន សុខា  មានចំនួនទឹកប្រាក់ ៨.៥០០.០០០៛

៣-ភាស៊ីសត្តឃានដ្ឋាន ដេញបានទៅ លោក អ៊ី ប៊ុនធឿន មានចំនួនទឹកប្រាក់ ៤.៣៥០.០០០៛

៤- ភាស៊ីចំណតជលយាន្តផែរកោះទន្សាយ បានទៅលោកស្រី ខេង ស្រី មានចំនួនទឹកប្រាក់ ១០៣.០០០.០០០៛។

លោក ឃឹម សួរ តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បញ្ជាក់ថា ចំពោះបងប្អូនអាជីវករដែលជា ម្ចាស់ទីតាំង ឬមូលដ្ឋានដេញបាននោះ ត្រូវតំកល់ប្រាក់ទុក ក្នុងគនីធនាគារ ងាយស្រួលធ្វើការទូទាត់បង់ ឬផ្គត់ផ្គង់ក្នុងដំណើរការធ្វើអាជីវកម្ម ប្រមូលចំណូល និងចំណាយ ក្នុងនោះត្រូវបង់ចំណូលតាមកម្រិត នៃថវិកាដេញថ្លៃគ្រប់ចំនួនចូលថវិការដ្ឋ៕