ភ្នំពេញ : បុរសម្នាក់ស្រវឹងស្រាបើករថយន្តស៊េរីទំនើបមួយគ្រឿងបោះពួយយ៉ាងលឿនខ្វះការ ប្រុងប្រយត្ន័ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់ រាបដល់ដី រថយន្តខូចខាតមួយចំហៀងខាងស្ដាំយ៉ាងដំណំ។ ហេតុការណ៏ នេះកើតឡើង នៅវេលាម៉ោង១១និង២០នាទីយប់ថ្ងៃចន្ទ ទី២៣ ខែវិឆ្ឆិកា ឆ្នាំ២០២០។

ស្ថិតតាមបណ្ដោយផ្លូវ១៨០០កែងនិងផ្លូវ៥៩៨ ទាល់មុខយានដ្ឋាន សុផាវណ្ណ ថែទាំរថយន្ត ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់ ស្រវឹងស្រាបើករថយន្តហ្វតរ៉េនជ័រ ពណ័ស  ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ2BI.8603 ធ្វើដំណើរតាមបណ្តោយផ្លូវ១៨០០ទិសដៅពីកើតទៅលិច បោះពួយក្នុងល្បឿនដូចហោះ ខណៈមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវពេញទំហឹងបណ្ដាលឲ្យបង្គោលបាក់រលីងទាំងគល់ប៉ើងប្រមាណជិតដប់ម៉ែត្របណ្ដាលឲ្យម្ចាស់រថយន្តរងរបួសបែកក្បាលត្រូវបានរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញចុះវាស់វែងស្ទូចយករថយន្តបង្កទៅរក្សា ទុកនៅស្នងការាជធានីភ្នំពេញរងចាំឲ្យម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់។