ខេត្តស្វាយរៀងះនៅ ថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២០ ឯកឧត្តមលីធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុករំដួលបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាព ក្រុម ការងារ រាជ រដ្ឋាភិបាល ចុះ មូលដ្ឋាន ឃុំ កំពង់ អំពិល និងឃុំសង្កែស្រុករំដួល និងដឹកនាំវេទិកា សាធារណៈ ថ្នាក់ ឃុំ ។
វេទិកា នេះ ក៏ មាន ការ អញ្ជើញចូលរួម ពី ឯកឧត្តមអស់លោកលោកស្រីប្រធានអនុប្រធានមន្ទីរពាក់ព័ន្ធ អភិបាល ស្រុក ប្រធាន ក្រុមប្រឹក្សា ស្រុករំដួល ការិយាល័យ ជុំ វិញ ស្រុក មេភូមិ និង តំណាង ប្រជាពលរដ្ឋ យ៉ាងច្រើនកុះករផង ដែរ ។
ឆ្លៀត ក្នុង ឱកាស នោះ ឯកឧត្តមលីធុជបានពាំនាំការសាកសួរសុខទុក្ខ និង សេចក្ដី នឹក រលឹក ពី លោកជំទាវ កិត្តិ សង្គហ បណ្ឌិត ម៉ែន សំអន ជូន ចំពោះ ក្រុម ប្រឹក្សា ឃុំ មេ ភូមិ និង មន្រ្តី រាជការ ទាំង អស់ ព្រម ទាំង មាន ជំនឿ ទុក ចិត្ត ខ្ពស់ ចំពោះ ក្រុម ការងារ រាជរដ្ឋាភិបាល និង អាជ្ញាធរ មូលដ្ឋាន ក្នុង ការ កសាង ទំនាក់ទំនង ភាព ស្និទ្ធស្នាល រវាង រដ្ឋាភិបាល និងប្រជាពលរដ្ឋ ។
ឯកឧត្តមសូមកោតសរសើរ និង វាយតម្លៃ ខ្ពស់ ចំពោះក្រុម ប្រឹក្សា ឃុំ និង មេ ភូមិ ដែល បាន ខិតខំ ប្រឹងប្រែង ផ្តល់ ការ ជឿ ទុក ចិត្ត និង មាន ការ គាំទ្រ យ៉ាង ច្រើន ពី ប្រជាពលរដ្ឋ ។
និងណែនាំអោយក្រុមប្រឹក្សាឃុំ និង មេ ភូមិ បន្ត យក ចិត្ត ទុក ដាក់ បន្ថែម បម្រើ ប្រជាពលរដ្ឋ និង ដោះ ស្រាយ រាល់ កង្វល់ និង សំណូម ពរ របស់ ប្រជាពលរដ្ឋ អោយ ទាន់ ពេល វេលា ជា ពិសេស បង្ក ភាព ស្និទ្ធស្នាល និង ស្អាត ស្អំ ជាមួយ ប្រជាពលរដ្ឋ ពោរពេញ ដោយ ការ គោរព ។ យេីង ទាំងអស់ គ្នា ត្រូវ បន្ត សហការ គ្នា និង ផ្តល់ ទំនុក ចិត្ត គ្នា ទៅ វិញ ទៅ មក ក្នុង គោលដៅ បម្រើ ដល់ ប្រជាពលរដ្ឋ ។
ជាមួយគ្នានេះឯកឧត្តមក៏បានជម្រុញអោយអាជ្ញាធរមូលដ្ឋាន និង កង កម្លាំង ប្រដាប់អាវុធទាំង អស់ជួយ ដល់ ប្រជាពលរដ្ឋ អោយ បាន ទាន់ ពេលវេលា ក្នុង រដូវ ប្រមូល ផល ស្រូវនេះ ផងដែរ។