រសៀលថ្ងៃ ទី ២៥ ខែ វិច្ឆិការ ឆ្នាំ២០២០ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបឋមសិក្សា ១២បូក២ ជំនាន់ទី៣៧ នៃសាលាគរុកោសល្យ និងវិក្រឹត្យការខេត្តក្រចេះ  និងមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ សមាជិក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករដ្ឋបាល លោក លោកស្រី គ្រូឧទ្ទេស និងគរុសិស្សជំនាន់ទី៣៧-៣៨  ។

តាមរបាយការេបស់លោក អេង សុខា នាយកសាលាគរុកោសល្យ និងវិក្រឹត្យការខេត្តក្រចេះបានបញ្ចាក់ឲ្យដឹង ថា ៖ ការបណ្ដុះបណ្ដាលធនធានមនុស្ស គឺជាបន្ទុកដ៏ធំធេងរបស់យើងខ្ញុំទាំងអស់គ្នា ដែលជាគណៈគ្រប់គ្រងខិតខំតស៊ូ ព្យាយាមគ្រប់ការលំបាកដើម្បីឆ្លើយតប និងតម្រូវការសង្គម ពិសេសក្នុងការបម្រើសេវាអប់រំជូនប្រជាពលរដ្ឋគ្រប់មូលដ្ឋាននិបង្កលក្ខណឲ្យសិស្សានុសិស្សបានរៀនទាំងអស់គ្នា ប្រកបដោយគុណភាព ។

ជាក់ស្ដែងសាលាបាន បណ្ដុះបណ្ដាលនៅសាលាគរុកោសល្យមានចំនួន ៣៨វគ្គ ចេញទៅបម្រើការនៅតាមមូលដ្ឋានមាន៣៥វគ្គ មានគ្រួសរុបចំនួន ២១១៣នាក់សរី១១៩៦នាក់ ។ នៅឆ្នាំនាក់សិក្សា២០១៩ ២០២០ បានប្រឡងបញ្ចប់វគ្គជំនាន់ទី ៣៧សរុប៥៥នាក់ស្រីនាក់ ៣៨នាក់ និងកំពុងបណ្ដុះបណ្ដាជំនាន់ទី ៣៨ សរុប ៥៤នាក់ ស្រី៣៧នាក់ ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម វ៉ា ថន បានថ្លែងអំណរគុណ និងសរសើរចំពោះលោកនាយកសាលា និងគ្រូឧទ្ទេស ដែលបានខិតខំផ្តល់ការបង្ហាត់បង្រៀន ណែនាំដល់គរុសិស្ស ឲ្យបានទទួលការបណ្តុះបណ្តាលក្នុងការក្លាយខ្លួនជាគ្រូបង្រៀនល្អនាពេលខាងមុខ ដើម្បីបង្ហាត់បង្ហាញកុមារនៅតាមសហ គមន៍។ ឯកឧត្តមបានបន្ថែមទៀតថា ការងារគ្រូបង្រៀន គឺជាការងារគួរឲ្យគោរព និងថ្លៃថ្នូរ ។ ពិសេសជាងនេះក្រោយបញ្ចប់វគ្គបំប៉ន មន្ទីរអប់រំ យុវជន និងកីឡានឹងទទួលបានគ្រូឧទ្ទេស ដែលមានសមត្ថភាពខ្ពស់ខាងផ្នែកវិធីសាស្ត្របង្រៀន ដើម្បីយកទៅជួយដល់ផ្ដល់ចំណេះដឹងក្មួយសិក្សានុសិស្សនៅតាមបណ្ដាមូលដ្ឋាន សហគម្ន៏ជនបទ ទូទាំងខេត្ត។

ឯកឧត្តមអភិបាលខេត្ត បានមានមតិផ្តាំផ្ញើទៅកាន់គរុសិស្ស ដែលទើបបញ្ចប់ការបណ្តុះបណ្តាល ពេលត្រលប់ទៅតាមមូលដ្ឋានវិញ ត្រូវអប់រំកុមារឲ្យក្លាយជាទំពាំងស្នងប្ញស្សី ជៀសវាងការប្រើប្រាស់គ្រឿងញៀន គ្រឿងស្រវឹង និងអំពើអបាយមុខផ្សេងៗ ត្រូវធ្វើជាគំរូល្អដល់ប្រជាពលរដ្ឋ និងកុមារ នៅក្នុងសហគមន៍របស់ខ្លួន ត្រូវខិតខំបន្តស្វ័យទិទៀន វាយតម្លៃខ្លួនឯងជាប្រចាំត្រូវបន្តការអភិវឌ្ឍខ្លួនដោយកសាងសមត្ថភាពតាមជំហានៗ ត្រូវមានវិធីសាស្ត្រល្អ និងមានសម្ភារក្នុងការបង្ហាត់បង្រៀនសិស្ស ត្រូវប្រកាន់ភ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ និងធ្វើជាគ្រូបង្រៀន គួរឲ្យគោរព និងថ្លៃថ្នូរ ។

ឯកឧត្ដមអភិបាលខេត្តមានប្រសាសន៏បន្តថា ៖ ដោយហេតុផលនេះរាជរដ្ឋាភិបាលអាណត្តិទី ៦ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានជំរុញឲ្យបោះជំហានទៅរកដំណាក់កាលថ្មីមួយ ទៀតនៃការអភិវឌ្ឍតាមរយៈ ក្រសួងអប់រំ យុវជន និងកីឡា បានអនុវត្យកំណែទម្រងតាមគ្រប់រូបភាព និងដាក់ចេញនូវ គោលនយោបាយអប់រំ ផ្ដោតលើសហាសភាពចំនួន ៥ គឺគុណធ៌ម សហធ៌ម បរិយាប័ន្ន អប់រំពេញមួយជីវិត និងការអប់រំ សម្រាប់ទាំងអស់គ្នា។

ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត គឺបានគាំទ្រយ៉ាងពេញទំហឹង នូវរាល់សកម្មភាពការងារ របស់មន្ទីរអប់រំ យុវជន និងកីឡា ជាពិសេសសាលគរុកោសល្យ និងវិក្រឹតកា ជាគ្រឹះស្ថានសិក្សាដ៏សំខាន់ក្នុងការបណ្ដុះ បណ្ដាលគ្រួបឋមសិក្សា ។ បន្ថែមពីនេះឯកឧត្ដម វ៉ា ថន បានបង្ហាញការជឿជាក់ថា បុគ្គលិអប់រំទាំងអស់ លោកគ្រួ អ្នកគ្រួ ពិសេសប្អូនៗ ក្មួយៗ គរុសិស្សទាំងអស់ ត្រូវយកចិត្តទុកដាក់អភិវឌ្ឍបន្តលើចំណវដឹងវិជ្ជាជីវៈ ការសិក្សាវិជ្ជាជីវៈដើម្បីឲ្យមានគុណវឌ្ឍ បុគ្គលិអប់រំ នៃប្រសេក្នុងតំបន់ និងដើម្បីប្រយោជន៏កុមារ ៕