ប្រទេសអាហ្សង់ទីន៖ បើយោងតាមសារព័ត៌មានអន្តរជាតិជាច្រើន បានចេញផ្សាយមុននេះបន្តិច បញ្ជាក់ថា៖ លោក Diego Maradona អតីតស្តេចបាល់ទាត់ដ៏ឆ្នើមរបស់អាហ្សង់ទីនទទួលមរណភាព ក្នុងវ័យ៦០ឆ្នាំ ដោយសារបញ្ហាបេះដូង នៅគេហដ្ឋានរបស់លោក ។

សូមរំឮកថា៖ នាពេលកន្លងទៅ អតីតស្តេចបាល់ទាត់ឆ្នើមរបស់អាហ្សង់ទីនរូបនេះ លោក Diego Maradona ត្រូវបានគេអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យវិញហើយ បន្ទាប់ពីទទួលការវះកាត់ខួរក្បាល។ ក្រោយបានចាកចេញពីមន្ទីរពេទ្យ Olivos ស្ថិតក្នុងទីក្រុង Buenos Aires របស់អាហ្សង់ទីន លោកបានទៅស្នាក់នៅក្នុងផ្ទះរបស់លោក ដែលស្ថិតនៅទីក្រុង Tigre។ លោក Diego Maradona ក៏ជាប់ពាក់ព័ន្ធនិងការប្រើសារធាតុញៀន បន្ទាប់ពីលោកជាកីឡាក៏ឆ្នើមបំផុតក្នុងឆ្នាំ១៩៨៩ ។ កីឡាករ បាល់ទាត់រូបនេះមានកម្ពស់ទាប តែលេងបាល់ទាត់ជាខ្សែប្រយុទ្ធ លឿន និងជំនាញទាត់បញ្ចូលទី ក្នុងលំដាប់ពិភពលោក៕