ខេត្តស្វាយរៀង៖ ឯកឧត្តមម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀងបានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការកែលម្អរសោភ័ណ្ឌភាពស្រះវង់និងទីតាំងសួនច្បាររូបរមាសស្ថិតក្នុងភូមិកៀនសាំង  ក្រុងស្វាយរៀងនៅព្រឹកថ្ងៃព្រហស្បតិ៍៣កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០។

ក្នុងឪកាសចុះពិនិត្យនេះដែរក៏មានការចូលរួមពីឯកឧត្តម ហែមពិសិដ្ឋអភិបាលរងខេត្ត លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តលោកប្រធានមន្ទីសូរិយោដីខេត្តលោកអភិបាលក្រុងស្វាយរៀង  លោកអនុប្រធានអង្គភាពអគ្គិសនីស្វាយរៀង ព្រមទាំងក្រុមការងារ ជាច្រើនរូបផងដែរ។

បើតាមមន្ត្រីសាលាខេត្តស្វាយរៀងបានអោយដឹងថានាថ្ងៃនេះឯកឧត្តមម៉ែនវិបុលនិងក្រុមការងារ បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការកែលម្អរសោភ័ណ្ឌភាពស្រះវង់ក្រុងស្វាយរៀងដោយកំពុង រៀបជាការ៉ូឡា សួនច្បារ ដាំដើមល្មើ លម្អមានចំនួន៨ដើមនៅជុំវិញស្រះទឹកនេះ ក្នុងនោះនិងធ្វើពិធីព្រលែងត្រី ចម្រុះពណ៌នៅថ្ងៃឆ្លងឆ្នាំសកលឆ្នាំ២០២១ខាងមុខនេះ ផងដែរ។

បន្ទាប់មកឯកឧត្តម ម៉ែនវិបុលក៏បានអញ្ចើញចុះពិនិត្យមើលទីតាំងសួនច្បាររូបរមាសស្ថិតក្នុងភូមិកៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង  ដើម្បីរៀបចំធ្វើផ្លូវមួយខ្សែទៀតខាងក្រោយសួនច្បារ ក្នុងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋមានភាពងាយស្រួល និងកាត់បន្ថយការគ្រោះថ្នាក់តាមលើផ្លូវជាតិលេខ១ផងដែរ។

គួរបញ្ជាក់ថាក្រោមការដឹកនាំរបស់ឯកឧត្តមម៉ែនវិបុលនាប៉ុន្មានឆ្នាំនេះបានធ្វើឱ្យអោយក្រុងស្រុកទាំង៨ក្នុងខេត្តស្វាយរៀងមានការប្រែមុខមាត់និងសោភណ្ឌ័ភាពស្រស់បំព្រងរីកចម្រើនគួរអោយកត់សំគាល់ខណះប្រជាពល​រដ្ឋមានការសប្បាយចិត្តនិងអបអសាទរផងដែរ។