ខេត្តស្វាយរៀងះ លោកណុបចំរើនអភិបាលក្រុងស្វាយរៀងជំរុញដល់មន្ត្រីដែលពាក់ព័ន្ធបន្តយកចិត្តទុកដាក់ ផ្ដល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាពនិងតម្លាភាព។ ការជំរុញបែបនេះរបស់លោកអភិបាលក្រុងស្វាយរៀងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករាឆ្នាំ២០២១និងទិសដៅបន្តអនុវត្តរបស់រដ្ឋបាលក្រុងស្វាយរៀងនាព្រឹកថ្ងៃទី១២ខែមករា ឆ្នាំ២០២១ នៅសាលប្រជុំសាលាក្រុងស្វាយរៀង។

ក្នុងឪកាសនោះក៏មានការចូលរួមពីសំណាក់លោកសរសុដានីអភិបាលរងក្រុងលោកកែនរិទ្ធីអធិការនគរបាលក្រុងលោកមេបញ្ជាការរងកងរាជអាវុធហត្ថក្រុងលោកលោកស្រីចៅសង្កាត់ស្មៀនលោកប្រធានការិយាល័យនិងមន្ត្រីដែលពាន់ពន្ធ័ជាច្រើនរូបផងដែរ។

លោកណុបចំរើន បានបន្តទៀតថា យើងត្រូវបន្តពង្រឹងការងាររៀបចំសណ្ដាប់ធ្នាប់ សោភ័ណភាពក្នុងក្រុង អ្នកលក់ដូរតាមចិញ្ចើមផ្លូវជុំវិញផ្សារវាយន្តចំណតរថយន្ត តាមមុខមន្ទីរពេទ្យដងនិងផ្លូវជាតិលេខ១ ហើយចំពោះរថយន្តនិងគោយន្តដឹកដី ពេលដឹកត្រូវគ្របអោយជិតនិងត្រូវមានច្បាប់អនុញ្ញាតត្រឹមត្រូវ។

លោកបន្ថែមទៀតថាមិនតែប៉ុណ្ណោះយើង ត្រូវបន្តពង្រឹងពន្លឿន ការដោះស្រាយបណ្ដឹងក្រៅប្រព័ន្ធតុលាការនិងទប់ស្កាត់ការរំលោភដី ចំណីផ្លូវអូរប្រឡាយទន្លេ ត្រូវបន្តយកចិត្តទុកដាក់ពិនិត្យ តាមដានជម្រុញការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ទាំង ៩ចំណុចនិងអនាម័យ បរិស្ថានស្អាតបរិយាកាសល្អ ពិសេសត្រូវបន្តផ្សព្វផ្សាយនិងចូលរួមអនុវត្តវិធានការ ទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ តាម ទីសាធារណៈសាលារៀនទីប្រជុំជនភោជនីយដ្ឋានអាហារដ្ឋាន និងការបណ្ដាលវត្តអារាមនានាក្នុងក្រុងស្វាយរៀងតាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ។