ខេត្តស្ទឹងត្រែង:ព្រះសង្ឃនិងពុទ្ធបរិស័ទនៅ(វត្តគាមុន្នីរាម)ហៅវត្តអូរច្រឡង់នៅភូមិអូរឫស្សីកណ្ដាល ឃុំអូរឫស្សីកណ្ដាល ស្រុកសៀមបូក អំពាវនាវរកសប្បុរសជន ឱ្យជួយគាំទ្រទៅតាមសទ្ធាជ្រះថ្លាមក្នុងការកសាងក្លោងទ្វារនិងព្រះវិហារជាសមិទ្ធផលក្នុងវត្ត។
ព្រះតេជគុណថៅពូន ចៅអ ធិការ វត្ត ( វត្តគាមុន្នីរាម) មានសង្ឃដីការថា៖ព្រះសង្ឃនិងពុទ្ធបរិស័ទបានផ្តួចផ្តើមក៏សាង ឡើងនៅសមិទ្ធផលក្នុងវត្តនេះ ដើម្បី ទ្រទ្រង់ផ្នែកព្រះពុទ្ធសាសនាឲ្យមានការរីកចំរើននិងកាន់តេរឹងមាំឡើងថែមទៀត ។
ព្រះអង្គចៅអធិការមានសង្ឃដីការបន្ថែមថា៖ សមិទ្ធផលទាំងនេះ ជាមរតក ទុកឲ្យកូនចៅពុទ្ធបរិស័យយើង ប្រើប្រាស់ សំរាប់រៀបចំធ្វើបុណ្យទាន ទៅថ្ងៃអនាគត និងបាន បំរើឱ្យវិស័យសាសនា បង្កលក្ខណៈងាយស្រួលដល់ ពុទ្ធបរិស័ទបាន មកគោរពប្រតិបត្តិ ល្អ នៅក្នុងសង្គម។
លោក សាម ជា ប្រធានគណៈកម្មការវត្តនេះ បានបញ្ជាក់ថា៖ សមិទ្ធផលនិមួយៗត្រូវចំណាយថវិកាច្រើនហើយបើគ្មានការជួយពីបងប្អូនពុទ្ធបរិស័ទទេ ការសាសងសង់ ក៍មិនអាចសម្រេចលទ្ធផលទៅបានដែរ ។
លោក ទទួលស្គាល់ថា៖ទីអារាម ជាផ្នែកមួយ ដែលបានលើកស្ទួយវិស័យព្រះពុទ្ធសាសនា រីកចំរើនរឹងម៉ាំ ហើយប្រជាពលរដ្ឋ ក៏បានជួបជុំគ្នា ធ្វើ បុណ្យទានទៅតាមប្រពៃណី ទោះបីពេលនេះមិនទាន់បានសាងសង់រួចរាល់ក៏ដោយ ។
លោកស្រី គាចន្ថា ពុទ្ធបរិស័ទចំណុះជើងវត្ត បានដំដែងការសាទរចំពោះកំលាំងសាម គ្គីរបស់បងប្អូនពុទ្ធបរិស័ទ ពិសេស ព្រះអង្គជា ចៅអធិការវត្ត ដែល បានផ្តួចផ្តើមគំនិត ក៏សាងនូវសមិទ្ធផលគ្រប់យ៉ាង នៅក្នុងទីអារាមនេះ ហើយសង្ឃឹមថា និងទទួលបានការគាំទ្រពីសប្បុរសជននានា ជាមិនខានឡើយ។
សូមបញ្ជាក់ថា៖ខ្លោងទ្វារវត្តនេះ មានកម្ពស់ជាង១០ម៉ែត្រ ទទឹង៤.ម៉ែត្រកន្លះ ចំណែកព្រះវិហារ មាន ទំហ៊ំ បណ្តោយ២៤ម៉ែត្រទទឹង១៦ម៉ែត្រ ស្ថិតនៅ ឃុំអូរឬស្សីកណ្តាលស្រុកសៀមបូក ដែលព្រះសង្ឃទើប កសាងឡើងតាំពីដើម ឆ្នាំ២០២០មក៕