ភ្នំពេញ៖ បុរសម្នាក់បើករថយន្តកាមរីបាឡែនមួយគ្រឿងបានរេចង្កូតទៅបុកនឹងរបាំងថ្មពុះចែក ទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់មួយកង់ ឯរថយន្តខូចខាតផ្នែកខាងមុខខាងឆ្វេងបែកកង់ទៅមុខ លែងរួច។ហេតុការណ៍នេះកើតឡើងកាលពី វេលាម៉ោង១១និង២០នាទីយប់ថ្ងៃព្រហស្បតិ៏ ទី១៤ ខែមករា ឆ្នាំ២០២១ នៅចំណុចស្តុបចេនឡាតាមបណ្តោយ ផ្លូវព្រះមុនីរ៉េត ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពបានឲ្យដឹងថាមុនកើតហេតុគេឃើញ បុរសម្នាក់បើករថយន្តកាមរីបាឡែនមួយគ្រឿងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2Y.4597ធ្វើដំណើរតាមបណ្តោយផ្លូវ មុនីរ៉េត ទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុកនឹងរបាំងថ្មចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់មួយកង់។ ចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខខាងឆ្វេងបែកកង់ទៅមុខ លែងរួច។បន្ទាប់មកម្ចាស់រថយន្តបានចុះពីលើរថយន្តរួចគេចខ្លួនចេញពីកន្លែងកើតហេតុ បាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង​យក​រថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញរងចាំម្ចាស់ចូលខ្លួន ដោះស្រាយគ្នាតាមផ្លូវច្បាប់៕