ភ្នំពេញ ៖  រថយន្តហាយឡែនឌ័រមួយគ្រឿងបេីកឆ្លងផ្លូវមិនប្រយ័ត្ន  ត្រូវរថយន្ត Toyota Prius បុកពីចំហៀងពេញទំហឹង  បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ  សំណាងដែរគ្មានអ្នករបួស  ។ ហេតុការណ៍នេះបានកេីត​ឡេីងកាលពីវេលាម៉ោង១  និង៣០នាទីរំលងអាធ្រាត្រ  ឈានចូលថ្ងៃទី ១៥  ខែមករា  ឆ្នាំ ២០២១  ចំណុចស្តុបសាលា ព្រះយុគន្ធរ ស្ថិតនៅតាមបណ្ដោយផ្លូវ ព្រះសីហនុ  កែងផ្លូវលខ១០៥  ក្នុងសង្កាត់បឹងព្រលិត  ខណ្ឌ៧មករា  រាជធានីភ្នំពេញ  ។

តាមប្រភពព័ត៌មានពីកន្លែងកេីតហតុបានឲ្យដឹងថា  នៅមុនកេីតហេតុ  គេឃេីញរថយន្តម៉ាក  Toyota  Prius ពណ៌ ស  ពាក់ស្លាកលេខ  ភ្នំពេញ  2BC-3608 បានធ្វេីដំណេីរតាមបណ្ដោយផ្លូវ១០៥  ទិសដៅពីជេីងមកត្បូងក្នុងល្បឿនលឿនល្មម  ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តម៉ាក  Toyota ហាយឡែនឌ័រ  ពណ៌ស  ពាក់ស្លាកលេខភ្នំពេញ  2AM-5565 បានធ្វេីដំណេីរតាមផ្លូវព្រះសីហនុ  ទិសដៅពីកេីតមកលិចក្នុងល្បឿនលឿនល្មម ដូចគ្នា  តែត្រូវរថយន្តToyota Prius បុកចំពីហៀងរថយន្តហាយឡែនឌ័រពេញទំហឹង  បណ្ដាល​ឲ្យរថយន្តហាយឡែនឌ័រខ្ទាតទៅបុកបង្គោលភ្លេីងមួយដេីមបាក់រៀបដល់ដី ខូចខាតជាខ្លាំង  ។ ចំណែករថយន្តម៉ាក Toyota Prius មិនទាន់អស់ល្បឿនក៏ជ្រុលទៅបុកបង្គោលបង្ហាញផ្លូវបាក់អស់មួយដេីមទៀត រងការខូចខាតយ៉ាងដំណំ  តែក៏សំណាងដែរគ្មានអ្នករបួស  ។

ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋាននិងកម្លាំងជំនាញចរាចរណ៍ខណ្ឌ៧មករា  បានសហការគ្នាចុះមកធ្វេីការវាស់វែងនិងប្រគល់រថយន្តទាំង២គ្រឿងនេះទៅកម្លាំងជំនាញចរាចរណ៍ជេីងគោក  នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ  ដេីម្បីរក្សាទុករង់ចាំដោះស្រាយតាមច្បារប់ ៕