បន្ទាយមានជ័យ៖ ក្រុមបង្រ្កាបបទល្មើសចរាចរសត្វ និងផលិតផលមានដើមកំណើតពីសត្វនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យកាលពី វេលាម៉ោង ២ និង ១០នាទីអាធ្រាត ឈានចូលថ្ងៃទី ១៤ ខែ មករា ឆ្នាំ២០២១បាន ចុះធ្វើអធិការកិច្ចនៅតាមដងផ្លូវ ស្ទាក់ឃាត់ចាប់បានរថយន្តមួយគ្រឿងដឹកសត្វជ្រូកចំនួន១៥ក្បាល់។

រថយន្ត ដឹកជ្រូកខាងលើមាន ម៉ាកនីសសាន់ ចង្កូតឆ្វេង ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 2A-0761 ផ្ទុកជ្រូកសាច់រស់ចំនួន ១៥ក្បាល ដែលមានម្ចាស់ឈ្មោះ សុង ឡា ភេទប្រុស រស់នៅភូមិប៉ាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត, បទល្មើសខាងលើ ឃាត់ចាប់បាននៅត្រង់ចំណុចមុខផ្សារអាងសិលាខ្មែរ ស្ថិតក្នុង ភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

ក្រោយការបង្រ្កាបមន្រ្តីជំនាញបាននាំយកវត្ថុតាងខាងលើ មកកាន់ការិយាល័យផលិតកម្ម និងបសុព្យាបាល ដើម្បីអនុវត្តនូវនីតិវិធីជាបន្តទៀត ។

សូមបញ្ជក់ថាជាបន្តបន្ទាប់មន្រ្តីបសុពេទ្យខេត្តបន្ទាយមានជ័យតែចេញប្រតិបត្តិការបង្រ្កាបការចរាចរឫការនាំចូលសត្វពីក្រៅប្រទេសដោយខុសច្បាប់តែឈ្មួយតែប្រើគ្រប់មធ្យោបាយលួចលាក់នាំចូលបំពាន់ច្បាប់។