ខេត្តបន្ទាយមានជ័យ៖ ការស្ដារឡើងវិញក្រោយជំនន់ទឹកភ្លៀងវាយលុកនៅបន្ទាយមានជ័យ កសិករដែលបានដាំដំណាំដំឡូងមី សប្បាយរីករាយ និងប្រមូលផលរបស់ខ្លួន ខណះតម្លៃដំឡូងមីបានកើនឡើងខ្ពស់រហូតដល់ ២ដងនិងតម្លៃបើប្រៀបធៀបទៅឆ្នាំមុន គឺបានតម្លៃមើមដំឡូងស្រស់ ២.៤បាតប្រាក់ថៃ មើមដំឡូងស្ងួត៥.៨បាតប្រាក់ថៃ។

នេះបើតាមការអោយដឹងពីកសិករ និងអ្នកទទួលទិញដំឡូងមីក្នុងខេត្តបន្ទាយមានជ័យប្រាប់អោយដឹងកាលពីថ្ងៃទី ១៤ មករា ២០២១។

កសិករ សុភ័ក្រ ហៅសរ រស់នៅភូមិពង្រ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណប្រាប់ថា៖ គ្រួសាគាត់ដាំដំណាំដំឡូងមី លើដីកេរ្ត៍ម្ដាយបន្តិចបន្ទួច តែទោះជាយ៉ាងណាគាត់សប្បាយចិត្តដោយការប្រមូលផលដើមដៃ តម្លៃដំឡូងមីមានតម្លៃខ្ពស់ ហើយអាចកាត់សង់កាលដែលខូចខាត់ពេលជំនន់លិចលុងកន្លងមក។

ចំណែក លោក ហ៊រ សារឿង អ្នកទួលទិញមើមដំឡូងមីរស់នៅភូមិ ៩៣ ឃុំអូសំព័រស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យបានអោយដឹងដែរថា៖ ក្រោយជំនន់ទឹកភ្លៀងជន់លិចភូមិដ្ឋាន និងស្រែចំការកសិករបានធ្វើអោយផលដំណាំខូចខាតតែក្រោយ កម្មវិធីការស្ដាឡើងវិញរបស់រដ្ឋាភិបាលនិងអាជ្ញាធរមូលដ្ឋានក្រោយជំនន់ទឹកភ្លៀង ផលដំណាំបានកើនឡើងហើយលក់បានតម្លៃខ្ពស់ជាងឆ្នាំមុន។ដោយតំលៃដំឡូងទិញចូលជាលុយបាតក្នុងមួយគីឡូក្រាមតំលៃ២បាត៥កាក់លក់ចេញ៥បាត៨កាក់លក់ចេញទៅថៃ។

សូមបញ្ជាក់ជាមួយនិងការស្តាឡើងវិញលើវិស័យកសិកម្មអាជ្ញាធរខេត្តបន្ទាយមានជ័យមាន ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានយកចិត្តទុកដាក់ចំពោះ កសិផលរបស់ប្រជាកសិករតាមរយះមន្ទីរជំនាញអោយពិនិត្យលើបញ្ហាទឹកស្រោចស្រប។