ខេត្តស្ទឹងត្រែង:អភិបាលក្រុងស្ទឹងត្រែងស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋដែលប្រកបរបរលក់ដូរនៅចំណុចផ្លូវបំបែកអូរពងមាន់ជួយថែរក្សាសម្បត្តិសាធារណៈនិងសម្អាតបរិស្ថានដើម្បីលើកកម្ពស់សោភ័ណភាពក្រុង។
ក្នុងសកម្មភាពចុះពិនិត្យទ្រព្យសម្បត្តិសាធារណៈថ្ងៃទី 21 ខែមករានេះ លោកសាយ កុសលអភិបាលក្រុងស្ទឹងត្រែងបានបញ្ចាក់ថា៖ចំណុចអូនមាន់ជាចំណុចប្រសព្វមួយ ទៅកាន់ខេត្តរតនគិរីស្ទឹងត្រែង និងខេត្តក្រចេះ ត្រូវបានអាជ្ញាធរចំណាយថវិកាជាតិរៀបចំសាងសង់ សមិទ្ធិផលតាមផ្លូវសាធារណៈ ដើម្បីលើកសោភ័ណភាពក្រុង ទទួលភ្ញៀវទេសចរណ៍ដែលឆ្លងកាត់តំបន់នេះ។
លោកអភិបាលក្រុងបន្តថា៖សមិទ្ធផលដែលអាជ្ញាធរក្រុងខំរៀបចំ ត្រូវជនខិលខូចចេះតែបំផ្លិចបំផ្លាញគ្មានស្មារតីស្រឡាញ់សមិទ្ធផលរបស់ខ្លួន ចេះតែជាន់បំបាក់ បង្កឱ្យខួចខាតទ្រព្យសម្បត្តិសាធារណៈ ។
លោកគុជដន អ្នករត់(តុតុ)នៅចំណុចមុំ៣នេះបានទទួលស្គាល់ថា៖រាល់បញ្ហាខាងលើនេះអាជ្ញាធរមានសមត្ថកិច្ចបានផ្សព្វផ្សាយជាញឹកញាប់រួចមកហើយ រាប់បញ្ចូលទាំងការធ្វើសកម្មភាពសម្អាតបរិស្ថានផងដែរ តែការចូលរួមពិតជានៅមានកំរិត។
លោក ភូឌិ អនុប្រធានប្រជាការពារនៅចំណុចនេះដែរបានអះអាងថា៖ កិច្ចការងារនេះលោកតែងតែជួយអប់រំប្រជាពលរដ្ឋ និងបងប្អូនអាជីវករជារឿយៗឱ្យរៀបចំទាំងទីធ្លាផ្ទះរស់នៅ និងទីសាធារណៈផង ដើម្បីធ្វើឱ្យភ្ញៀវមកលេងច្រើន ការលក់ដូកដាច់ ព្រោះបានបង្ហាញនូវភាពពេញចិត្ត កុំចាំបាច់ឱ្យអាជ្ញាធរណែនាំនោះទេ។
លោកបញ្ជាក់ថា៖ជាវិធានការនៅឆ្នាំនេះលោកនិងរៀបចំកំលាំងចុះអប់រំ នៅក្នុងភូមិ ទាំងសមត្ថកិច្ចផាកពិន័យ ដោយអនុវត្តទៅតាមអនុក្រិត្យលេខ១១៣ របស់រាជរដ្ឋាភិបាលចំពោះអ្នកមិនគោរពតាមគារណែនាំ ដើម្បីយើងរៀបចំចូលរួមប្រកួតប្រជេងទីក្រុងស្អាត នៅខែគុម្ភៈឆ្នាំ២០២១ ខាងមុខនេះឥត។
សូមបញ្ជាក់ថា៖ នៅចំណុចមុំ៣( អូរពងមាន់ ក្រចេះ រតនគីរី ) អាជ្ញាធរនឹងសមត្ថកិច្ចពាក់ព័ន្ធបានប្រឹងប្រែងធ្វើការអភិវឌ្ឍទីប្រជុំជននេះជាង៥ឆ្នាំមកហើយ ក្នុងគោលបំណងធ្វើឲ្យភូមិស្អាត-ទីសាធារណៈល្អ- ក្រុងមានសោភណ្ឌភាពទាក់ទាញភ្ញៀវទេចរណ៍មកលេងបានច្រើន តែមិនបានដូចគោលបំណងឡើយ ព្រោះខ្វះការចូលរួមពីបងប្អូនអាជីវករនិងបងប្អូនប្រជាពលរដរស់នៅតំបន់នេះ៕