(ឧត្តរមានជ័យ) លោក ផល លឹម ប្រធានមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យបានក្រើនរលឹក ដល់មន្ត្រីនៃមន្ទីរព័ត៌មានត្រូវចូលរួមគោរពវិន័យ វិជ្ជាជីវៈនិងពង្រឹងសមត្ថភាពតួនាទីរបស់ខ្លួនអោយកាន់តែមាន ចក្ខុវិស័យកាន់តែប្រសើរឡើងបន្ថែមទៀត ពីមួយខែទៅមួយឆ្នាំដើម្បីបន្តសកម្មភាពរបស់ខ្លួនចូលរួមការងារក្នុង សង្គមយើង ពីព្រោះយើងជាមន្ត្រីរាជការនៃមន្ទីរព័ត៌មានត្រូវមានមាគ៌ាដឹកនាំអោយស្របតាមរាជរដ្ឋាភិបាលកម្ពុជា ដើម្បីវិវត្តន៍ភាពរីកចម្រើនរបស់ប្រទេសជាតិ។

លោក ផល់ លឹម បានលើកឡើងដូច្នេះនៅក្នុងកិច្ចប្រជុំប្រចាំខែ មករា និងលើកទិសដៅការងារបន្តប្រចាំខែកុម្ភៈ ឆ្នាំ២០២១ កិច្ចប្រជុំនេះធ្វើនៅសាលប្រជុំមន្ទីរព័តមានខេត្តឧត្តរមានជ័យនៅថ្ងៃទី០២ ខែកុម្ភៈឆ្នាំ២០២១ លោក ផល លឹម បានមានប្រសាសន៍បន្តទៀតថា យើងជាមន្ត្រីព័ត៍មានត្រូវមានចក្ខុវិស័យរបស់ខ្លួន ៤ចំណុច

ទី១ មន្ត្រី ប្រធានការិយាល័យត្រូវពិនិត្យកែសម្រួល អតនយ័របាយការណ៍ជូនជំនាញ ការិយាល័យរដ្ឋបាលអោយទាន់ពេលវេលាជាប្រចំាខែ។
ទី២ យើងជាមន្រី្តដែល ចុះផ្តតយករូបភាពព័ត៌មានជាមួយថ្នាក់ដឹកក្នុងខេត្ត ត្រូវគោរពវិជ្ជាជីវៈ អោយបានទាន់ពេលវេលា។
ទី៣ យើងជាមន្ត្រីនៃមន្ទីរព័ត៌មានត្រូវពង្រឹងធនធានសមត្ថភាពតួនាទីរបស់ខ្លួននិងគោរពបទបញ្ជាផ្ទៃក្នុង។

ទី៤ យើងជាមន្ត្រីព័ត៍មានត្រូវចូលរួមទបស្កាត ព័ត៌មានក្លែងក្លាយ។

ជាពិសសមន្ត្រីនៃមន្ទីរព័ត៌មានយើងត្រូវចូលរួមទបស្កាតជំង្ងឺកូវិត១៩តាមការណែនាំរបស់ក្រសួងសុខាភិបាល។មិនតែប៉ុណ្ណាះ ត្រូវជៀសវាងឲ្យឆ្ងាយពីគ្រឿងញៀន និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ទាំងអស់គ្នា៕