ខេត្តបាត់ដំបង!: រថយន្តតូយ៉ូតា ព្រូសមួយគ្រឿងបើកបរមិនប្រយ័ត្នជ្រុលបុករថយន្តមួយគ្រឿងទៀតដែលធ្វើដំណើរ ឆ្លងកាត់ទទឹងផ្លូវ រួចបន្តទៅបុកម៉ូតូ១គ្រឿងពេញទំហឹងច្រានផ្ទប់ទៅចូលគូថរថយន្តមួយគ្រឿងផ្សេងទៀតដែលចតចោលបណ្តាលអោយរងរបួសធ្ងន់ម្នាក់ ចំំណែករថយន្តនិងម៉ូតូរងការខូចខាតយ៉ាងដំណំ។
សមត្ថកិច្ចបានអោយដឹងថាហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកេីត ឡេីងកាលពីវេលាម៉ោង ជិត០៨និង០០នាទីព្រឹកថ្ងៃទី០៦ ខែ កុម្ភៈ ឆ្នាំ២០២១នៅតាមបណ្ដោយផ្លូវជាតិលេខ ៥ ចំណុចផ្លូវប្រសព្វ ស្ថិតក្នុងភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង។
ប្រភពចេញពីកន្លែងកើតហេតុ បានប្រាប់អោយដឹងថា នៅមុនពេលកេីតហេតុគេឃើញរថយន្តប្រភេទជោគលើកទំនិញមួយគ្រឿងមិនស្គាល់ម៉ាក បានបើកបរចេញពីរោងម៉ាស៊ីនកិនស្រូវមួយកន្លែងធ្វើដំណើរឆ្លងផ្លូវ ស្របពេលនោះក៏មានរថយន្តម៉ាកតូយ៉ូតាព្រូសមួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2BB-2097 បេីកបរដោយបុរសម្នាក់ធ្វើដំណើតទិសដៅពីលិចទៅកើតក្នុង ល្បឿនលឿនល្មម បានជ្រុលមកបុកពីក្រោយរថយន្តដែលរៀបឆ្លងផ្លូវ និងបន្តទៅបុកម៉ូតូមួយ គ្រឿងនៅខាងមុខម៉ាកហុងដា C125 ពណ៌ខ្មៅ សេរីឆ្នាំ ២០១១ ពាក់ស្លាកលេខ បាត់ដំបង 1I- 9773 បើកបរដោយបុរសម្នាក់ឈ្មោះ ឌុច សាវុធ អាយុ៤០ឆ្នាំ រស់នៅភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង អូសច្រានជាង២០ម៉ែត្រទៅចូលគូថរថយន្តមួយគ្រឿងផ្សេងទៀតបណ្តាលអោយរងរបួសធ្ងន់ធ្ងរ ចំណែករថយន្តនិងម៉ូតូខូចខាតយ៉ាងដំណំ។
បន្ទាប់ពីកើតហេតុរថយន្តប្រភេទជោគលើកទំនិញមិនបានឈប់ទេដោយបើកគេចបាត់ ចំណែកម្ចាស់រថយន្តព្រូសបានចុះពីរថយន្តរត់គេចខ្លួនបាត់ផងដែរ ដោយឡែកជនរងគ្រោះត្រូវបានសាច់ញាតិដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកធ្វើការវាស់វែងនិងសម្របសម្រួលអោយភាគីរថយន្ដដែលចតចោលដោយម្ចាស់ព្រមយកទៅធ្វើការជួសជុលដោយខ្លួឯង ដោយឡែកមធ្យោបាយរថយន្តព្រូស និងម៉ូតូ ត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់ ៕