ខេត្តព្រះសីហនុ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងទេសចរណ៍សហការជាមួយសហព័ន្ធខ្មែរកីឡាទោចក្រយាន បានរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍តំបន់ឆ្នេរមានន័យថា(ជិះកង់ នៃក្តីស្រឡាញ់)នៅតាមឆ្នេរសមុទ្រក្រុងព្រះសីហនុ ដើម្បីបង្ហាញសក្តានុពលថ្មី នៃហេដ្ឋារចនាសម្ព័ន្ធផ្លូវនិងសណ្តាប់ធ្នាប់អនាម័យថ្មីរបស់ទីក្រុងគោលដៅទេសចរណ៍តំបន់ឆ្នេរខេត្តព្រះសីហនុ ហើយពិធីនេះប្រព្រឹត្តទៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ដែលជាថ្ងៃនៃទិវាសេចក្តីស្រឡាញ់។
សូមបញ្ជាក់ផងដែរថាក្នុងវិញ្ញាសាកីឡាជិះកង់ខាងលើនេះ៖
១.ប្រណាំងកង់ភ្នំ ៤០គីឡូម៉ែត្រ ពីឆ្នេរអូឈើទាល ទៅឆ្នេររាម រួចត្រឡប់មកឆ្នេរអូឈើទាលវិញ។
២.”Fun Ride”ជិះកង់កម្សាន្តឆ្នេរសមុទ្រថ្មី(២៥គីឡូម៉ែត្រ ពីឆ្នេរអូឈើទាលទៅឆ្នេរអូត្រេះ រួចត្រឡប់កមឆ្នេរអូរឈើទាលវិញ)។
៣.”Family Couple Rde” ជិះកង់ក្រុមគ្រួសារ និងគូរស្នេហ៍ (១៥គីឡូម៉ែត្រតាមផ្លូវក្នុងទីក្រុងថ្មី និងឆ្នេរសមុទ្រ)។
ហើយនៅក្នុងនោះផងដែរគណៈកម្មការរៀបចំគ្រោងនិងរៀបចំទីកន្លែងបោះតង់តាមឆ្នេរសមុទ្រ ជូនអ្នកចូលរួមទាំងអស់ដោយសុវត្ថិភាពសណ្តាប់ធ្នាប់និងអនាម័យខ្ពស់។ សូមបញ្ជាក់ផងដែរថាចុះឈ្មោះមាននៅ៖
១.ទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលមានអាសយដ្ឋាន ផ្លូវ១៦៣,សង្កាតវាលវង់,ខណ្ឌ៧មករា,រាជធានីភ្នំពេញ,ដោយតាមរយៈលេខទូរស័ព្ទទំនាក់ទំនង៖ 089 64 32 64 ឬ 089 62 30 80
២.ខេមបូឌាអឺវេនអហ្គីណាហ្សឺ (Cambodia Events Organizer)អាសយដ្ឋាន ផ្ទះលេខ៧៩៨ ផ្លូវលេខ១៥៥ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ លេខទូរស័ព្ទទំនាក់ទំនង៖ 023 213 525, 015 213 525, 069 213 525 តាមរយ:អីម៉ែល៖ reg@cambodia-events.org, ចុះឈ្មោះតាមរយៈវេបសាយ www.cambodia-events.org
ដោយក្នុងនោះផងដែរសូមយុវជន មហាជន ស្នេហាកីឡាជិះកង់ទាំងអស់មេត្តារួសរាន់ចុះឈ្មោះឱ្យបានមុន និងសូមបញ្ជាក់ថាពីព្រោះចំនួនអ្នកចូលរួមមានកំណត់៕