នៅសាលសន្និសិទសាលាខេត្តកំពត មានបើកកិច្ចប្រជុំបូកសរុបសកម្មភាពការងារគណៈកម្មាធិការគណបក្សខេត្តកំពតឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ ២០២១ និងផ្សព្វផ្សាយរបាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សប្រជាជនកម្ពុជាឆ្នាំ២០២០ និងទិសដៅភារកិច្ច ឆ្នាំ២០២១ របស់គណបក្សថ្នាក់កណ្តាល ជូនដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពត ដោយមានការអញ្ជើញចូលរួម ពី ឯកឧត្តម លោកជំទាវ លោក-លោកស្រី សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តម ជាវ តាយ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត ឯកឧត្តម ជឹង ផល្លា អនុប្រធានគណៈកម្មាធិការគណបក្ស និងជាប្រធាណ គណៈប្រចាំការគណបក្សខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពត សមា ជិក សមាជិកាគណៈកម្មាធិការគណបក្សខេត្ត គណបក្សក្រុងស្រុក សរុបចំនួន ៩៦៣នាក់។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយនូវរាល់សភាពការទូទៅក្នុង និងក្រៅប្រទេស សកម្មភាពការងារដែលសម្រេចបានរបស់គណបក្សប្រជាជនកម្ពុជា គោលដៅអនុវត្តន៍ការងារបន្ត និងបានផ្សព្វផ្សាយនូវខ្លឹមសារសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤២ ដែលបានដាក់ចេញនូវទិសដៅភារកិច្ចធំៗដែលគណបក្សត្រូវពុះ ពារ អនុវត្តក្នុងឆ្នាំ២០២០ និងទិសដៅបន្ត ដំដៅធានាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងជំរុញការអភិវឌ្ឍឱ្យបានកាន់តែខ្លាំងក្លាឡើង លើវិថីឆ្ពោះទៅសម្រេច ចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។