ភ្នំពេញ៖ គិតចាប់ពីខែមករា មកដល់ខែកុម្ភៈ ឆ្នាំ២០២១ នេះតម្លៃលក់រាយប្រេងឥន្ធនៈ តាម បណ្តាស្ថានីយធំៗ នៅកម្ពុជា បានកើន តម្លៃជា បន្តបន្ទាប់ រហូតដល់ ៣,៥០០រៀល ក្នុងមួយលីត្រ សម្រាប់ប្រេងសាំងធម្មតា។រីឯប្រេងម៉ាស៊ូត ថ្លៃ ៣,២០០រៀល ក្នុងមួយលីត្រ។

យោងតាម សេចក្តីជូនដំណឹង ស្តីពីថ្លៃ លក់រាយ ប្រេងឥន្ធនៈនៅតាមស្ថានីយរបស់ ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ផ្អែកតាម តម្លៃមធ្យមប្រេងឥន្ធនៈ លើទីផ្សារថ្លៃ អន្តរជាតិ ថ្លៃលក់រាយ ប្រេងឥន្ធនៈ ពីថ្ងៃទី ១៦ ដល់ថ្ងៃទី២៨ ខែកុម្ភះ ឆ្នាំ២០២១ នឹងត្រូវ លក់ ៣.៦៦០ រៀលក្នុង មួយលីត្រ សម្រាប់សាំង ធម្មតាEA92 និង ៣,៣៦០រៀល ក្នុងមួយលីត្រសម្រាប់ប្រេងម៉ាស៊ូត ។

ក្រសួងពាណិជ្ជកម្ម លើកឡើង បន្តថាទាក់ទង តម្លៃ លក់ ប្រេងឥន្ធនៈនេះ ក្រសួងមិនមែនជា អ្នកកំណត់ ថ្លៃ លក់រាយ ប្រេងឥន្ធនៈ នៅកម្ពុជាទេ គឺក្រសួង គ្រាន់តែ ស្រង់តម្លៃឡើង ចុះនៃ ប្រេងតាមទីផ្សារអន្តរជាតិ មកគណនាតាម ប្រកាសដូចមានក្នុង ឯកសារប៉ុណ្ណោះ។

សូមបញ្ជាក់ថា តម្លៃលក់រាយ ប្រេងឥន្ធនៈ ចន្លោះ ថ្ងៃទី ០១ ដល់ ថងៃទី ៣១ ខែមករា ដើមឆ្នាំ ២០២១ នេះថ្លៃ ៣,២០០រៀល ក្នុងមួយលីត្រ សម្រាប់ប្រេងសាំងធម្មតា។ ដោយឡែកប្រេងម៉ាស៊ូតថ្លៃតែ ២,៩៥០ រៀល ក្នុង​ មួយ លីត្រ ប៉ុណ្ណោះ ៕