ខេត្តបាត់ដំបង៖ ដោយអនុវត្តតាមលិខិតលេខ ០២៨ /២១ ស.ស.រ ចុះថ្ងៃទី ០៣ ខែ កុម្ភៈ ឆ្នាំ ២០២១ របស់រដ្ឋបាលខេត្តបាត់ដំបង នាយប់ថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០២១ នេះ កម្លាំងចម្រុះក្នុងគណៈកម្មការត្រួតពិនិត្យការអនុវត្តធ្វើតេស្តស្វែងរកសារធាតុញៀនចំពោះអ្នកបើកបរយានយន្តគ្រប់ប្រភេទ ដែលឆ្លងកាត់ផ្លូវក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ដែលដឹកនាំដោយ ឯកឧត្តម ណុប ដារ៉ា អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង បានចុះបើកយុទ្ធនាការត្រួតពិនិត្យទៅលើយានយន្តគ្រប់ប្រភេទដើម្បីស្វែងរកសារធាតុញៀន។

មន្ត្រីជំនាញបានអោយដឹងថា ក្នុងយុទ្ធនាការនាយប់មិញនេះដែរ បានមានការចូលរួមពីអជ្ញាធរខេត្ត ,អយ្យការ​អម​សាលាដំបូងខេត្ត ,កង កម្លាំងនគរបាលខេត្ត ,កម្លាំងកងរាជអាវុធហត្ថខេត្ត ,មន្រ្តីមន្ទីរសុខាភិបាលខេត្ត ,​មន្រ្ឋតីមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត ,និងអាជ្ញាធរស្រុកផងដែរ ដោយបានអនុវត្តត្រួតពិនិត្យលើមធ្យោ​បាយ​ធ្វើដំណើរ ឆ្លងកាត់ភូមិសាស្រ្តក្រុងបាត់ដំបងដែលមានមធ្យោបាយចំនួន ១៩៩គ្រឿង ក្នុងនោះមានរថយន្ត​ធុនធំចំនួន ១៨៨គ្រឿង, រថយន្តធុនតូចចំនួន ១១គ្រឿង និងម៉ូតូចំនួន០៣គ្រឿង។

ក្រោយពីការត្រួតពិនិត្យទៅលើយានយន្តជាមធ្យោបាយទាំង១៩៩គ្រឿងខាងលើ ក្នុងនោះបានអោយម្ចាស់​យាន​​ទាំងនោះធ្វើតេស្តទឹកនោមផ្ទាល់ភ្លាមៗ ដែលជាលទ្ធផលមន្ត្រីជំនាញបានរកឃើញអ្នកមានផ្ទុកសារធាតុ​ញៀននៅក្នុងខ្លួនចំនួន ១៦នាក់ ដោយក្នុងនោះ-អ្នកបើកបររថយន្តធុនធំមានចំនួន០៨នាក់ -អ្នកបើកបររថយន្ត​ធុនតូចចំនួន០៤នាក់ -អ្នកបើកបរម៉ូតូនិងអ្នករួមដំណើរចំនួន០៤នាក់។

ហើយក្រោយពេលពិនិត្យឃើញបែបនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនរួមទាំងមធ្យោបាយរបស់គាត់ផង បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ហើយនៅព្រឹកថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២១នេះសមត្ថកិច្ចកំពុងធ្វើការសាកសួរស្រាវជ្រាវចំពោះបញ្ហាពាក់ព័ន្ធនឹងករណីគ្រឿងញៀននេះ ដើម្បីនឹងមានចំណាត់ការស្របតាមនីតិវិធីនិងច្បាប់ដែល៕