ខេត្តមណ្ឌលគិរី៖ យ៉ាងហោចណាស់រថយន្តយីឌុបចំនួន ១៣គ្រឿង ត្រូវបានសមត្ថកិច្ច ឃាត់កាលពីវេលាម៉ោង ១០ នាយប់ថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ២០២១ នៅលើដងផ្លូវជាតិលេខ 76A ត្រង់ចំណុចស្នាក់ការប៉ូលីសសេដកិច្ចក្រសួង ស្ថិតនៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

តាមការបង្ហើបពីសមត្ថកិច្ចនៅទីនោះឲ្យដឹងថា រថយន្តយីឌុបចំនួន ១៣គ្រឿងខាងលើដឹកឈើអារប្រភេទចម្រុះ ចេញពីសម្បទាដីសេដ្ឋកិច្ច ក្រុមហ៊ុន លឹម រ៉ូយ៉ាល ជ័ញស្តុក ស្ថិតនៅក្នុងភូមិសាស្រ្ត ស្រុកកោះញែក  ដែលក្រុមហ៊ុនមួយនេះកន្លងមកត្រូវបានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្រ្កាបបទឈ្មើសធនធានធម្មជាតិធ្វើការចាប់បង្រ្កាប ក្រោយមកឈើនៅសល់ក្នុងក្រុហ៊ុនសម្បទានដីសេដ្ឋកិច្ចត្រូវថ្នាក់ជាតិដាក់អោយដេញថ្លៃក៏ដូចជាក្រុមហ៊ុនផ្សេងៗទៀតដើម្បីប្រមូលថាក់វិការទាំងអស់ចូលរដ្ឋ។

សមត្ថកិច្ចបានឲ្យដឹងបន្ថែមថា រថយន្តយីឌុបដឹកឈើយប់មិញនេះ មិនមែនមានតែចំនួន ១៣គ្រឿងនោះទេគឺអាចមានជាច្រើនគ្រឿងជាងនេះ  ក្រោយពីសមត្ថកិច្ចឃាត់រថយន្ត និងធ្វើការត្រួតពិនិត្យរាល់ឯកសារពាក់ព័ន្ធ រថយន្តដឹកឈើនេះ ចេញច្បាប់ប៉េសេដោយ មន្ទីរកសិកម្មខេត្ត និងជំនាញខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី។

សមត្ថកិច្ចឲ្យដឹងបន្ថែមទៀតថា ការឃាត់រថយន្តនេះធ្វើឡើង  ដោយមានការបញ្ជាផ្ទាល់ ពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី ដើម្បីត្រួតពិនិត្យទៅលើឯកសារ ប្រភេទឈើ និងការផ្ទុកឈើនៅក្នុងរថយន្តជាដើមតើស្របតាមទៅច្បាប់ប៉េសេ ដែលជំនាញចេញឲ្យដែររឺអត់។ តែមកដល់ព្រឹកថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ២០២១នេះ មិនឃើញមន្រ្តីជំនាញខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី ចុះមកធ្វើការត្រួតពិនិត្យនៅឡើយ ចំពោះព័ត៌មាននេះក្រុមភ្ងាក់ងារសារព័ត៌ មានយើងនឹងផ្យាយបន្តនៅពេលក្រោយ បន្ទាប់ពីជំនាញរដ្ឋបាលព្រៃឈើចុះត្រួតពិនិត្យ ដើម្បីឲ្យមាហាជនបានជ្រាប៕