ខេត្តស្ទឹងត្រែង:មន្ទីរទេសចរណ៍ ខេត្តស្ទឹង ត្រែងបាន រៀបចំឱ្យបងប្អូនជនជាតិ( កាវែត )នៅភូមិទាក់ទាម  ឃុំសន្តិភាព ស្រុកសៀមប៉ាង   ថែរក្សារបៀបបុកស្រូវ យកអង្ករ    ដែលជាទំលាប់ពី ដូនតា  និងជាផ្នែកមួយនៃ វប្បធ៌មខ្មែរសំរាប់ បង្ហាញ ភ្ញៀវទេសចរ   ឱ្យចាប់អារម្មណ៏  មកលេងនៅភូមិជនជាតិមួយនេះ ។

ក្នុងឱកាសចុះពិនិត្យសក្តានុពលទេសចរណ៏នៅភូមិទាក់ទាមជនជាតិ(កាវែត)រស់នៅថ្ងៃទី០១មិនានេះ លោក  អ៊នប៉ោសឿនប្រធានមន្ទីទេសចរណ៏ខេត្ត បានបញ្ជាក់ថា៖ របៀបបុក ស្រូវ ដែល ចាស់ៗជំនាន់ដើម  បានប្រើ ប្រាស់ត្បាល់និងអង្រែ  ធ្វើពីឈើបុកស្រូវនេះ  បច្ចុប្បន្នស្ទើរតែ បាត់បង់ ទៅហើយ។

លោកប្រធានមន្ទីរបន្តថា៖ នេះជា វប្បធម៌មួយរបស់ខ្មែរយើង ហើយបងប្អូនជនជាតិ  នៅភូមិនេះ ត្រូវនាំគ្នា អភិរក្ស នូវឧបករណ៍ រួមមាន ត្បាល់- អង្រែ-ចង្អេរស្ទៃអង្ករ -កញ្ច្រែងរេងកន្ទក់ និងរបៀប បុករែង-ទុក សំរាប់បង្ហាញភ្ញៀវទេសចរ ដែលមកលេង ភូមិ នេះ បានឃើញពី របៀប បុក ស្រូវ បង្ហាញដោយបង ប្អូនជនជាតិ ភាគតិច យើង ។

លោកស៊ុយ អ៊ាមឡនអភិបាលរងស្រុកសៀមប៉ាង គាំទ្រចំពោះការរៀបចំឱ្យមាន  ផលិត ផល មួយនេះ ព្រោះ វា  អាចទាក់ទាញភ្ញៀវទេសចរបាន ដោយសារការបុកស្រូវយកអង្ករនេះ ជា អត្តសញ្ញាណខ្មែរ ដើមទោះ បីថា បច្ចុប្បន្នយើងមានម៉ាស៊ីនកិនស្រូវបែបទំនើបក៍ដោយ។

លោក បញ្ជាក់ថា៖ការ អភិរក្ស សម្បត្តិ វប្បធម៌និង ប្រពៃណី នេះ ពិតជាមានតម្លៃ សម្រាប់ សង្គមជាតិ ហើយ កូនចៅជំនាន់ក្រាយ ភ្ញៀវទេសចរជាតិ  មកភូមិនេះ បាន ឃើញនិងបានស្គាល់   ។

លោកស្រីនីនូជនជាតិកាវែតរស់នៅភូមិ ទាក់ទាមបានបញ្ជាក់ថា៖ ទំនៀមទំលាប់នេះមានតែបងប្អូន នៅទីជន បទនេះហើយ  ដែលអាច ថែរក្សាវាបាន និងបន្តបង្ហាត់បង្រៀនទៅបងប្អូនកូនចៅ ឱ្យចេះបុក-រែងសម្រាប់    បង្ហាញ  ភ្ញៀវ ទេសចរ  ប្រសិនជាភ្ញៀវបាន មកដល់ភូមិទាក់ទាម  ឃុំសន្តិភាពនេះ។

សូមបញ្ជាក់ថា៖ កេរ្ត៏តំណែលនេះជាផ្នែកមួយដែល ដូនតាចាស់ទុំជំនាន់ដើម យកឈើមកធ្វើ ជាឧបករណ៍ បុកស្រូវ យកអង្ករ  មកដាំបាយចិញ្ចឹមកូន ព្រោះកាលនោះគ្មានម៉ាស៊ីនកិនស្រូវ ដូចបច្ចុប្បន្ននេះទេ៕