ខេត្តបាត់ដំបង៖ ជនបរទេស០១នាក់ត្រូវបាន កម្លាំងជំនាញការិយាល័យអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបា​ល​ខេត្តបាត់ដំបងបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃបន្ទាប់ពីរូបគាត់បានអនុវត្តការធ្វេី​ចត្តា​ឡីស័កត្រឹមត្រូវ ហេីយបញ្ជាក់ថា(អវិជ្ជមានCOVID-19 និងកាន់លិខិតថតចម្លងផុតសុពលភាពប្រេីប្រាស់។

លោកឧត្តមសេ នីយ៍ត្រី  ដាញ់  អេងប៊ុនចាន់  ស្នង ការរងទទួលបន្ទុកដឹកនាំ ផែនការ ងារអ ន្តោប្រវេសន៍បាន អោយដឹងថា ជនបរទេសរូបនេះមានឈ្មោះ Pinhede Herve ភេទប្រុស  អាយុ ៦៣ឆ្នាំ ជាជនជាតិបារាំង។

លោកបានបញ្ជាក់បន្ថែមថា កាលពីថ្ងៃទី ១៨  ខែ មីនា  ឆ្នាំ ២០២១  សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរ បាលស្រុកមោងឫស្សី  បានជួបប្រទះជន បរ ទេសខាងលេីដែលកំពុងធ្វេីដំណេីរដោយថ្មេីជេីង ក្នុងមូលដ្ឋាន  ហើយនៅពេលសាកសួរគាត់បានប្រាប់ថា រូបគាត់ជាអ្នក ទេសចរណ៍ដេីរពីភ្នំពេញមកដល់ខេត្តបាត់ ដំបង  ក្នុងគោលដៅទេសចរណ៍ ប៉ុន្តែនៅជាប់ខ្លួនគាត់មិនមាន លិខិតឆ្លងដែន(ច្បាប់ដេីម) នោះទេ គឺ មានតែលិខិតថតចម្លង  ហេីយលិខិតនោះបានផុតសុពលភាពប្រេីប្រាស់ថែម ទៀតផង។

លោកបន្តថា ដោយសារភាពមិនច្បាស់លា ស់របស់គាត់ដូចនេះ  នគរបាលបាននាំរូបគាត់ទៅកាន់មណ្ឌលចត្តា​ឡី​ស័កនៅស្រុកសង្កែ  អនុវត្តតាមវិធានសុខាភិបាល រហូតមកដល់ថ្ងៃនេះរូបគាត់បានអនុវត្តការធ្វេីចត្តាឡីស័កត្រឹមត្រូវ ហេីយ បញ្ជាក់ថា រូបគាត់(អវិជ្ជមានCOVID-19) ដូច្នេះការិយាល័យជំនាញបានបញ្ជូនរូបគាត់ទៅកាន់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃអនុវត្តតាមនីតិវិធី-ច្បាប់៕