(បន្ទាយមានជ័យ): អាវុធហត្ថក្រុងប៉ោយប៉ែតបានបំបែកសំណុំរឿងថ្មីឃាត់ខ្លួនជនសង្ស័យម្នាក់ប្រើល្បិចធ្វើជាបងប្អូនជនរងគ្រោះក្នុងហេតុការគ្រោះថ្នាក់ចរាចរបន្លំលួចយកម៉ូតូនិងទូរស័ព្ទជនរងគ្រោះពេលបញ្ជូនទៅពេទ្យ។

លោក  នួន នីណារ៉ូ មេបញ្ជការ មូលដ្ឋានអាវុធហត្ថ ក្រុងប៉ោយប៉ែតបានអោយដឹងថាក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះ￸ឈ្មោះ￸ ភឹង ឌី ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិមិត្តភាព សង្កាត់.ក្រុងប៉ោយប៉ែត ខេត្ត ប.ជ ស្ដីពីករណីបាត់ម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០០៨ ពាក់ស្លាកលេខ សៀមរាប 1D-8775 នៅចំណុចមុខធនាគារអេស៊ីលីដា ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់.ក្រុងប៉ោយប៉ែត ក្នុងខណ:ពេលរូបខ្លួនបានជួបគ្រោះ￸ថ្នាក់ចរាចរ នៅថ្ងៃ០១.០៤.២០២១ វេលាម៉ោង០១និង១០នាទីយប់ ។

លោកបានដឹកនាំកម្លាំងជំនាញចុះធ្វើការស្រាវជ្រាវ រហូតដល់ថ្ងៃទី០៣.០៤.២០២១ វេលាម៉ោង១៤និង៣០នាទី ទើបឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ￸ វ៉ាន់ វុធ ភេទប្រុស អាយុ២៩ឆ្នាំ ហើយបញ្ជូនមកមូលដ្ឋានអាវុធហត្ថ ក្រុងដើម្បីធ្វើការសាកសួរចម្លើយ ។

ក្រោយសាកសួរចម្លើយរួច ជនសង្ស័យបានឆ្លើយសារភាពថា កាលពីថ្ងៃទី០១.០៤.២០២១ វេលាម៉ោង​០១​និង​១០នាទីយប់រូបគេបានជួបគ្រោះ￸ថ្នាក់ចរាចរមួយនៅមុខធនាគារអេស៊ីលីដា ក្នុងក្រុងប៉ោយប៉ែត ហើយរូបគេបានក្លែងបន្លំជាបងប្អូនជនរងគ្រោះ￸ដោយលើកបុរសជាជនរងគ្រោះ￸ដាក់លើម៉ូតូកង់៣ដើម្បីដឹកយកទៅមន្ទីរពេទ្យ បន្ទាប់មករូបគេក៏យកម៉ូតូ និងទូរស័ព្ទដៃរបស់ជនរងគ្រោះ￸ធ្វើជាជិះតាមពីក្រោយ ពេលជិះបានបន្តិចក៏គេចខ្លួន ហើយយកម៉ូតូនោះ￸ទៅបញ្ចាំជាមួយសន្តិសុខម្នាក់ដែលនៅយាមក្លឹបកំសាន្តថាច់ដោនបានប្រាក់ថៃចំនួន៧,០០០បាត(ប្រាំពីរពាន់បាត)។

បន្ទាប់ពីបានដឹងរឿងរ៉ាវហើយ លោកបានចាត់តាំងកម្លាំងឱ្យបន្តចុះទៅដល់កន្លែងអ្នកទទួលបញ្ចាំ ពេលកម្លាំង​ទៅដល់ស្រាប់តែសន្តិសុខរូបនោះ￸បានដឹងខ្លួនហើយរត់គេចខ្លួនបាត់ បន្ទាប់សមត្ថកិច្ចរកឃើញម៉ូតូដែលមានភិនភាគដូចក្នុងពាក្យបណ្ដឹងខាងលើ ហើយយកមករក្សាទុកនៅមូលដ្ឋាន អាវុធហត្ថ ក្រុង ។

ដោយផ្អែកលើពាក្យបណ្ដឹងរបស់ជនរងគ្រោះ￸ និងចម្លើយសារភាពរបស់ជនសង្ស័យ ព្រមទាំងរកឃើញវត្ថុតាងផងបានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋាន អាវុធហត្ថ ខេត្តចាត់ការបន្ត ចំណែកម៉ូតូដែលដកហូតបានត្រូវបានប្រគល់ឱ្យម្ចាស់ដើមវិញហើយ។

លោក  ម៉ែន ភិរម្យ មេបញ្ជការរង អាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ បានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើដោយបានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជការ អាវុធខេត្ត បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ អ.ហ ខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយនៅព្រឹកថ្ងៃចន្ទ ទី០៥.០៤.២០២១នេះ￸ ។