ខេត្តបាត់ដំបង៖ យោងតាមរបាយការណ៍ពីអាជ្ញាធរស្រុកភ្នំព្រឹកបានអោយដឹងថា នៅរសៀលថ្ងៃទី ០៥. ខែមេសា. ឆ្នាំ២០២១នេះ នៅស្រុកភ្នំព្រឹកមានករណីភ្លៀងធ្លាក់មួយមេយ៉ាងធំលាយឡំខ្យល់កន្ត្រាក់និងរន្ទះផងនោះ បានបាញ់ប្រហារ ជីវិតមនុស្ស០២នាក់អោយស្លាប់យ៉ាងអាណោចអាធ័មនៅទីតាំងពីរផ្សេងគ្នាស្ថិតក្នុងឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

របាយការណ៍ដដែលបានបង្ហាញថា ទីតាំងទី១ កើតឡើងនៅចំណុចភូមិពេជ្រចិន្ដា ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក មានករណីរន្ទះបាញ់កើតឡើងបណ្ដាលឱ្យមនុស្ស០១នាក់បានស្លាប់ភ្លាមៗ ខណៈដែលជនរងគ្រោះកំពុងឈរមើលកូនពូនរងដាំដំឡូងមីនៅក្នុងដីចំការ។

ជនរងគ្រោះមានឈ្មោះ ង៉ែត ហឿន ភេទស្រី អាយុ ៥២ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ មានប្ដីឈ្មោះ ប៉ោក   ម៉ន អាយុ ៥៣ឆ្នាំ មានកូនចំនួន ០៥នាក់ ស្រី ០១នាក់ ។

ទីតាំងទី២កើតឡើងនៅចំណុចក្រុមទី ១០ ស្តិតក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក មានករណីរន្ទះបាញ់មបណ្តាលអោយក្មេងស្រី០១នាក់ស្លាប់ភ្លាមៗ ខណៈដែលជនរងគ្រោះកំពុងជិះកង់ត្រឡប់មកពីទិញ​នំហូប ដែលជនរងគ្រោះមានឈ្មោះ អៀង លីណា ភេទស្រី អាយុ ១២ឆ្នាំ មានទីលំនៅភូមិ ឃុំខាងលើ ហើយក្នុងនោះដែរខ្យល់កន្រ្តាក់បានបក់បោកបណ្តាលអោយរបេីកដំបូលផ្ទះប្រជាពលរដ្ឋអស់ចំនួន០២ខ្នងផងដែរ។