ភ្នំពេញ ៖ រថយន្ដ Land  cruiser  មួយ គ្រឿង  បេីក ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន  ខណៈពេលមានរថយន្តធន់ធំឆ្លងផ្លូវ  ចេញ  ពី  បុរី  មួយកន្លែង ស្រាប់តែរថយន្ត Land cruiser ជាន់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកចំពាក់កណ្តាល់ខ្លួនរថយន្តធន់ធំ បណ្តាលឱ្យរថយន្ត Land cruiser រងការខូចខាតផ្នែកខាងមុខស្ទើតែទាំងស្រុង។

ហេតុការណ៍ នេះ  បាន កេីត ឡេីង កាលពី វេលា ម៉ោង ៨ យប់  ថ្ងៃ ទី   ៥ ខែ មេសា  ឆ្នាំ ២០២១   នៅ តាម ផ្លូវ ជាតិ លេខ 6A  ត្រង់ចំណុច មុខ បុរី  ហៀង  ស៊ី ធី  សង្កាត់ ព្រែក លៀប ខណ្ឌ ជ្រោយ ចង្វា  រាជធានី ភ្នំពេញ  ។

តាមប្រភព ព័ត៌មាននៅ កន្លែងកើត ហេតុ  បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គាត់បានឃើញ  រថយន្ត ធន់ធំ មួយ គ្រឿង   ធ្វើ ដំណើរ ចេញ ពី ក្នុង បុរី  ហៀង  ស៊ី ធី  ទិសដៅ ពី លិច ទៅ កេីត  ឆ្លង ផ្លូវ ឡើងមកផ្លូវជាតិលេខ៦A   ខណៈ ពេល កំពុងឆ្លង ដល់ ពាក់ កណ្ដាល  ស្រាប់ តែ មានរថយន្តស៊េរីទំនើប  មួយ គ្រឿង ទៀត ម៉ាក  land cruiser   ពណ៌ ស  ពាក់ ស្លាក លេខ ភ្នំពេញ 2BG-6969  បេីក បរ ដោយ បុរស ម្នាក់  ធ្វើ ដំណើរ តាម បណ្តោយ ផ្លូវ ជាតិ លេខ ៦A ទិសដៅ ពី ជើង ទៅ ត្បូង ក្នុង ល្បឿន លឿន    ដោយរថយន្ត land cruiser ជាន់ ហ្រ្វាំង មិន ទាន់ ក៏ ជ្រុល បុក ផ្ទប់ រថយន្ដ ធន់ធំ  ចំពាក់ កណ្តាលខ្លួន បណ្តាល ឲ្យ រថយន្ត Land cruiser រងការ ខូចខាត ផ្នែកខាងមុខស្ទើតែទាំង ស្រុង ចំណែកអ្នកបើកបរ រង របួស បែក ក្បាល ចេញ ឈម  រីឯរថយធន់ធំ រ ងការខូចខាត បន្តិចបន្តួច ហើយ តៃ កុង  រថយន្តធន់ធំ បាន គេច ចេញ ពីកន្លែង កេីត ហេតុ   បន្សល់ ទុក តែ រថយន្តនៅកន្លែងកើតហេតុ ។

ក្រោយ កេីត ហេតុ កម្លាំង សមត្ថកិច្ច  មូលដ្ឋានរួមកម្លាំងសមត្ថកិច្ចជំនាញ់ ចុះមកដល់ចំណុចកើតហេតុ រួចធ្វើការវាស់ វែង យករថយន្តទាំងពីរគ្រឿង  ទៅ រក្សា ទុក ជាបណ្តោះអាសន្ន នៅ ការិយាល័យ នគរបាល ចរាចរណ៍ ផ្លូវ គោក នៃ ស្នង ការ ដ្ឋាន នគរបាល រាជធានី ភ្នំពេញ  រង ចាំ ដោះស្រាយ គ្នា បន្ត នៅ ពេលក្រោយ ៕