នៅព្រឹកថ្ងៃទី ៦ ខែ មេសា ឆ្នាំ ២០២១ សមាគមអតីតយុទ្ធជនកម្ពុជា បានបើកកិច្ចប្រជុំពិភាក្សា ការងារ បន្ទាន់មួយដើម្បីប្រុងប្រៀប រៀបចំទីកន្លែងនិងក្រុមគ្រូពេទ្យជំនាញចាក់វ៉ាក់សាំងការពារជំងឺកូវីត ១៩ ជូនដល់បងប្អូនសមាជិកអតីត យុទ្ធជននៅទូទាំងប្រទេស  ។  កិច្ចប្រជុំនេះបានប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាពឯកឧត្តមទេសរដ្ឋមន្ត្រី   គន់ គីម អគ្គលេខា សមាគមអតីតយុទ្ជជនកម្ពុជា ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម អស់លោក  សមាជិកក្រុម ការងារសមាគមអតីតយុទ្ធជនកម្ពុជា មកពីគ្រប់យោធភូមិភាគ យោធារាជធានី ខេត្ត ក្នុងកងយោធពល ខេមរៈភូមិន្ទជាច្រើនរូប ។

ដោយអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានផ្តល់ការចាក់វ៉ាក់សាំងការពារជំងឺ កូវីដ១៩ ជូន ដល់បងប្អូនអតីតយុទ្ធជននៅទូទាំងប្រទេសនោះ    សមាគមអតីតយុទ្ធជនកម្ពុជា ក៍បានបើកកិច្ចប្រជុំ ពិភាក្សាការងារបន្ទាន់មួយដើម្បីរៀបចំទីកន្លែង និងក្រុមគ្រូពេទ្យជំនាញចាក់វ៉ាក់សាំងការពារជំងឺកូវីត ១៩ ជូនដល់បងប្អូនសមាជិកអតីតយុទ្ធជននៅទូទាំងប្រទេស ។កន្លងមកសមាគមអតីតយុទ្ធជនកម្ពុជា បានស្នើទៅប្រមុខរាជរដ្ឋាភិបាល សុំចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ជូនដល់បងប្អូនសមាជិកអតីត យុទ្ធជន ក្នុងក្របខ័ណ្ឌសមាគមអតីតយុទ្ធជនកម្ពុជា ដែលមានចំនួនសរុបប្រមាណជា ៧ម៉ឺន ៩ពាន់ ៤៦៣នាក់ ដោយចែកចេញជា ៥មុខសញ្ញា  ដើម្បីចូលរួមបង្ការ ទប់ស្កាត់ការឆ្លងរីករាល ដាលជំងឺកូវីដ ១៩ ក្នុងសហគមន៍ ។

អនុគណ:កម្មការចាក់វ៉ាក់សាំងការពារជំងឺឆ្លងកូវីដ ១៩ របស់សមាគមអតីត យុទ្ធជនកម្ពុជា បានបញ្ជាក់ថា ៖ គិតរហូតមកដល់ពេលនេះ សមាគម បានរៀបចំត្រៀមទីកន្លែង និងមុខ សញ្ញា សមាជិកអតីតយុទ្ធជន សម្រាប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដល់បងប្អូនសមាជិក អតីត យុទ្ធជនយើងរួចរាល់ហើយ ដែលការងារនេះនឹងត្រូវធ្វើឡើងសម្រាប់រាជធានីភ្នំពេញចាប់ពីថ្ងៃទី០៧. ទី០៨ ខែមេសា ឆ្នាំ២០២១នេះនៅមន្ទីពេទ្យព្រះកេតុ​មាលា ហើយនិងបន្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ជូនដល់សមាជិកអតីតយុទ្ធជនតាមបណ្តាខេត្តគោលដៅ​ហានីភ័យខ្ពស់បន្តបន្ទាប់ ចំនួន៧ ទៀតរួម មាន៖ ខេត្តកោះកុង , ខេត្តព្រះសីហនុ , ខេត្តកណ្តាល , ខេត្តព្រៃវែង , ស្វាយរៀង , ត្បូងឃ្មុំ និងខេត្ត សៀមរាប  ។

ឯកឧត្ដម គន់ គីម អគ្គលេខា សមាគមអតីតយុទ្ជជនកម្ពុជា បានគូសបញ្ជាក់ថា៖ ការចាក់ វ៉ាក់សាំងការពារជំងឺកូវីដ ១៩នេះ គឺផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន មិនថាប្រជាពលរដ្ឋទូទៅ ឬសមាជិក អតីតយុទ្ធជននោះទេ គឺការចាក់វ៉ាក់សាំងនេះ ដើម្បីការពារការឆ្លងរាលដាលជំងឺកូវីដ ១៩ មកក្នុងសហ គមន៍ ។ ឯកឧត្ដមបានបន្ដថា ចំពោះបងប្អូនសមាជិកអតីតយុទ្ធជន ក្រុមការងារមានរៀបចំ ចាក់វ៉ាក់ សាំងជូនដល់បងប្អូននេះ ដោយមើលឃើញថា បងប្អូនសមាជិកអតីតយុទ្ធជនគឺជា ក្រុមគោល ដៅ មួយអាចប្រឈមមុខងាយរងគ្រោះ និងមាន​ហានិភ័យផងដែរ  ដូច្នេះប្រមុខរាជរដ្ឋាភិបាល បាន កំណត់ ថា បងប្អូនសមាជិកអតីតយុទ្ធជនក៏មានអាទិភាព ក្នុងការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ដែរ។

ឯកឧត្ដម បានថ្លែងទៀតថា ៖ នេះគឺជាការយកចិត្ដទុកដាក់គិតគូរចំពោះសុខមាលភាព សម្រាប់ បងប្អូន សមាជិក​អតីតយុទ្ធយើងពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាតាមរយៈនៃការផ្ដល់វ៉ាក់សាំងនេះឱ្យបានទាន់ពេលវេលា ។ ឯកឧត្តម គន់ គីម ក៏បានសំណូមពរដល់មេបញ្ជាការ ,មេបញ្ជាការរង ដែលជាប្រធាន អនុប្រធានសមាគមអតីតយុទ្ធជនថ្នាក់ខេត្តទាំងអស់ត្រូវផ្សព្វផ្សាយដល់បងប្អូនដែលជាសមាជិកអតីតយុទ្ធជនពេលអញ្ជើញទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ត្រូវអនុវត្តឲ្យបានតាមការណែនាំ របស់ក្រសួងសុខាភិបាល ទៅវិធានការ ៣ កុំ ៣ការពារ  ៕