(ភ្នំពេញ)៖ឯកឧត្តម ឃួង ស្រេង អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ កាលពីរាត្រីថ្ងៃទី០៦ ខែមេសាឆ្នាំ២០២១នេះបានបន្ដចុះត្រួតពិនិត្យការអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដោយកំណត់មិនឲ្យធ្វើ ដំណើរចាប់ពីម៉ោង៨យប់ដល់ម៉ោង៥ភ្លឺ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញរយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរីក រាលដាលជំងឺកូវីដ១៩។

វិធានការរដ្ឋបាលនេះត្រូវបានដាក់ចេញដោយរដ្ឋបាលរាជធានីភ្នំពេញចាប់ពីថ្ងៃទី១ខែមេសាឆ្នាំ២០២១ដល់ថ្ងៃទី១៤ខែមេសាឆ្នាំ២០២១ ដើម្បីទប់ស្កាត់និងបង្ការការឆ្លងរីករាលដាលជំងឺកូវីដ១៩។ ចំពោះអ្នកដែលបំពានវិធាននេះ ឯកឧត្តម អភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងប្រដាប់អាវុធអាជ្ញាធរនិងសមត្ថកិច្ច ពាក់ព័ន្ធត្រូវ ដកហូតមធ្យោបាយធ្វើដំណើរ ។ បន្ទាប់ដកហូតមធ្យោបាយធ្វើដំណើររីឯ ម្ចាស់ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័ករយៈ ពេល១៤ថ្ងៃនៅក្នុងផ្ទះរៀងៗខ្លូន។ អំឡុងពេលធ្វើចត្តាឡីស័ក អាជ្ញាធរមូលដ្ឋានត្រូវតាមដានត្រួតពិនិត្យឲ្យបានត្រឹមត្រូវ ក្នុងករណីការអនុវត្តមិនបានត្រឹមត្រូវ តាមការណែនាំទេនោះ នឹងអនុវត្តនូវការផាកពិន័យតាមច្បាប់តែម្ដង ។

 

ដោយឡែក បុគ្គលដែលបម្រើការងារនៅស្ថាប័នរដ្ឋ និងឯកជន ដែលចេញពីធ្វើការក្រោយម៉ោង៨យប់ ស្ថិតក្នុងបំរាម គោចរដែលបានដាក់ចេញនេះ គឺត្រូវមានលិខិតបញ្ជាក់ពីប្រធានអង្គភាពឬក្រុមហ៊ុននិងតម្រូវឲ្យពាក់កាតជាប់ ខ្លួនជានិច្ច ពេលធ្វើដំណើរ។ សម្រាប់ប្រជាពលរដ្ឋទូទៅដែលត្រូវធ្វើដំណើរបន្ទាន់ភ្លាមៗ មិនអាចខាតបានត្រូវផ្ដល់ដំណឹងជាមុន ដល់ចៅសង្កាត់ ឬអាជ្ញាធរមូលដ្ឋាន ដើម្បីឲ្យចៅសង្កាត់ ឬអាជ្ញាធរមូលដ្ឋាន ងាយស្រួលប្រាប់ទៅតាមគោលដៅ ត្រួតពិនិត្យនៅតាមដងផ្លូវទើបអាចធ្វើបានដោយគ្មានការហាមឃាត់។ក្នុងករណីប្រជាពលរដ្ឋត្រូវការធ្វើដំណើរ ពេល យប់ក្នុងម៉ោងដែលត្រូវហាមឃាត់ (មិនបន្ទាន់តែមានកំណត់វេលាច្បាស់លាស់) ត្រូវសុំលិខិតបញ្ជាក់និងមានវាយ ត្រាពីចៅសង្កាត់ ឬអាជ្ញាធរមូលដ្ឋាន ដោយប្រាប់អំពីមូលហេតុ និងគោលបំណង នៃការធ្វើដំណើរ ដើម្បីបង្ហាញជូន សមត្ថកិច្ចនៅតាមគោលដៅត្រួតពិនិត្យ ។

 

ពាក់ព័ននឹងការអនុវត្តវិធានការរដ្ឋបាលខាងលើនេះ សម្រាប់អាជ្ញាធរ ខណ្ឌដង្កោ ពុំទាន់បានឃាត់ រក្សាទុកមធ្យា បាយធ្វើដំណើរ របស់ប្រជាពលរដ្ឋណាម្នាក់ទេ ។នេះបើតាមការបញ្ជាក់ ពីមន្ត្រីនៃសាលាខណ្ឌដង្កោ ដោយគិត ត្រឹមវេលាម៉ោង១២យប់ថ្ងៃទី៦ខែមេសាឆ្នាំ២០២១ ។ មន្ត្រីចុះអនុវត្តបានបញ្ជាក់ បន្ថែមថា ការធ្វើដំ ណើរឆ្លង របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌដង្កោ ភាគច្រើន ជាប្រជាពលរដ្ឋដែលលំនៅឋានជិតៗ ក្នុងមូលដ្ឋានខណ្ឌ ដោយអ្នកខ្លះធ្វើការវេនយប់ ៕