ខេត្តក្រចេះ៖  លោក វរ:សេនីយ៏ត្រី ឆុង តូរ៉ាន់ អធិការនៃអធិការដ្ធាននគរបាលស្រុកឆ្លូងនិងកំលាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកឆ្លូង សហការជាមួយកំលាំងប៉ុស្តិនគរបាលរដ្ឋបាលឃុំដំរីផុង យេាងតាមតាមការចង្អុលបង្ហាញ ពី ឯកឧត្ដម ឧត្ដមសេនីយ៏ទេា លន់ សុផាត ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានចុះបង្ក្រាបទីតាំងល្បែងសុីសងខុសច្បាប់ (ជល់មាន់)  អាប៉េាង បៀ  ។ល។ នៅចំណុចដៃកង់ ភូមិស្រែត្រៀក ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ នៅពេលសមត្ថកិច្ចទៅដល់អ្នកលេងល្បែង បានរត់គេចខ្លួនអស់បន្សល់ទុកនៅវត្ថុតាងមួយចំនួននៅនិងកន្លែងកើតហេតុ៖

– ជញ្ជីងសំរាប់ថ្លឹងមាន់ចំនួន១

– កៅអីចំនួន១០

– មាន់ចំនួន២ក្បាល

វត្ថុតាងត្រូវដុតបំផ្លាញចោលនៅនិងកន្លែងកើតហេតុ។

ស្របពេលដែលមានការហាមឃាត់ ការជួបជុំគ្នា ខ្លាចមានការប៉ះពាល់ជម្ងឺកូវិត១៩កំពង់រីករាដាលនៅលេីស កលលេាក នឹងមានការឆ្លងមកលេីកម្ពុជាយេីងដែរ  ៕