ភ្នំពេញ =បុរសម្នាក់រងរបួសជើង បន្ទាប់ពីបើករថយន្តដឹកផ្លែឈេីមួយគ្រឿងយ៉ាងលឿនជ្រុលបុក រថយន្តកុង តឺន័រពីចំហៀងរួចបន្តទៅបុក របងសាលាមត្តេយ្យបណ្តាលឲ្យបាក់អស់៣ផ្ទាំង  ហេតុការណ៍ នេះបាន កេីត ឡេីងកាលពីវេលា ម៉ោង២និង២០នាទីរំលងអធ្រាត្រ  ឈានចូលថ្ងៃពុធ ទី៧  ខែមេសា  ឆ្នាំ២០២១   នៅចំណុចស្តុប សម្តេច ប៉ែននុត ហៅស្តុបរតនាស្រីម៉ៅ  តាមបណ្តោយផ្លូវលេខ២៨៩  កែងផ្លូវ៥១៦  ស្ថិតក្នុងសង្កាត់បឹងកក់ទី១  ខណ្ឌទួលគោក   រាជធានី ភ្នំពេញ ។

រថយន្តបង្កម៉ាកហ៊ីយិនដាយ ទំងន់៦តោន៧ ពណ៌ស ពាក់ស្លាកលេខបាត់ដំបង3A.2786រងរបួសអ្នកបើកម្នាក់។

តាមប្រភពពីម្ចាស់រថយន្តដឹកផ្លែរឈើបានឲ្យដឹងថា មុនពេលកេីតហេតុរូបគាត់បានបេីករថយន្តហ៊ីយិនដាយមួយគ្រឿងធ្វេីដំណេីរតាមបណ្តោយផ្លូវ លេខ២៨៩  ក្នុងទិសដៅពីត្បូងទៅជេីង  ដែលទេីបនិងចេញពីផ្សារនាគមាសបំណងដឹកផ្លែឈេីទៅខេត្តបាត់ដំបង  ក្នុងនោះមានមនុស្សរួមដំណេីរសរុប៧នាក់  ខណះមកដល់ចំណុច កេីត ហេតុដែលជាកន្លែងផ្លូវស្តុបបែកជាបួន  ភ្លាមនោះក៏មានរថយន្តកុងតឺន័រមួយគ្រឿងមិនចាំស្លាក លេខ ធ្វេីដំណេីរតាមបណ្តោយផ្លូវេខ៥១៦  ក្នុងទិសដៅពីលិចទៅកេីត កាត់ពីមុខរថយន្តគាត់ ដោយចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលបុកចំហៀង នៃរថយន្តកុងតឺន័រពេញទំហឹង  ហេីយបានរេចង្កូតមកខាងស្តាំដៃបន្តបុករបងសាលាមត្តេយ្យទួលគោកមួយកន្លែងទៀតរងការខូចខាតអស់ចំនួន៣ផ្ទាំងឯរថយន្តខូចខាតយ៉ាងដំណំ និងរង របួសតៃកុងក្រោយមកក៏មានគ្នារបស់គាត់បាន ដឹកជនរងគ្រោះយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។

ក្រោយពេលកេីតហេតុរថយន្តកុងតឺន័របានបន្តដំណេីរទៅមុខបាត់ទៅ  បន្សល់ទុករថយន្តដឹកផ្លែឈើនៅកន្លែងកេីតហេតុត្រូវបានសមត្ថកិច្ច មូលដ្ឋានចុះទៅដល់ចំណុចកេីតហេតុនិងទំនាក់ទំនងទៅជំនាញមកធ្វេីការវាស់វែងយក រថយន្តទៅទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយពេលក្រោយ៕