កោះកុង÷ក្មេងទំនើងមួយក្រុម ដែលតែងតែបង្កចលាចលនៅក្នុងក្រុងខេមរភូមិន្ទ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាល ក្រុង ខេមរភូមិន្ទ  បាន ធ្វេី ការ ឃាត់ ខ្ខ្លួន នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ ។

សមត្ថកិច្ចបានឱ្យដឹងថា ដោយបានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោគង់ មនោ ស្នងការនគរបាលខេត្តកោះកុងនឹងបានទទួលបញ្ជាពីលោកអធិការ កម្លាំងជំនាញអធិការដ្ថាននគរបាលក្រុងខេមរៈភូមិន្ទ បើកការស្រាវជ្រាវឈានដល់ធ្វើការឃាត់ខ្លួនក្មេងទំនើងមួយក្រុមចំ នួន០៥នាក់ មាន ឈ្មោះ ដូច ខាងក្រោម  ៖

១-ឈ្មោះ ធន់ វុធថា ហៅ ថុន វុត្ថា ហ៊ូវ វុត្ថា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខែ្មរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ជាអ្នកកាន់កាំបិតផ្គាក់ ។

២-ឈ្មោះ រឹម ថាវ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែងក្រុងខេមរៈភូមិន្ទ អ្នកបើកម៉ូតូ ចូលរួមធ្វើសកម្មភាព ។

៣-ឈ្មោះ កូន សើគីរីន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរសិស្ស ទីលំនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ជាអ្នកបើកម៉ូតូចូលរួមធ្វើសកម្មភាព ។

៤-ឈ្មោះ រឿន តុលា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ទីលំនៅភូមិទួលគគីរ ឃុំទួលគគឺរ ស្រុកមណ្ឌលសីមា ជាអ្នកកាន់កាំបិតតាំងតោ ។

៥-ឈ្មោះ ធឿន ប៊ុនថាំ ហៅអាប៉ែត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ជាអ្នកបើកម៉ូតូចូលរួមធ្វើសកម្មភាព ។

សមត្ថកិច្ចឱ្យដឹងថា មុខសញ្ញាសង្ស័យខាងលើធ្វើសកម្មភាពបំរុងយកដុំថ្មនិងកាំបិតប្រើអំពើហឹង្សាទៅលើឈ្មោះណាវ សារិទ្ធ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូបង្រៀនភាសាអង់គ្លេស អាស័យដ្ឋាននៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ នៅចំណុចមាត់ សមុទ្រ ស្ថិតក្នុងភូមិ១ សង្កាត់ស្មាច់ មានជ័យ ក្រុងខេមរភូមិន្ទ  ។ ប៉ុន្តែមិនទាន់បង្កឲ្យមានរបួសស្នាមនៅឡើយទេ ត្រូវបានកងកម្លាំងយើងទប់ស្កាត់ទាន់ពេលដោយពួកគេរត់គេចខ្លួន ទើបតែនៅល្ងាចថ្ងៃទី០៦-មេសា-២០២១នេះ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនពួកគេបាន ។

បច្ចុប្បន្ន  ករណីខាងលើកងកម្លាំងយើងកំពុងកសាងសំណុំរឿង ចាត់ការ ទៅតាមនីតិវិធីច្បាប់ ៕ ដោយ សុគន្ធី