ខេត្តបាត់ដំបង៖ គិតត្រឹមរយៈពេលពីថ្ងៃ ចាប់ពីថ្ងៃទី០៤ ទី០៥ ខែមេសា ឆ្នាំ២០២១ ខេត្តបាត់ដំបងមានករណីភ្លៀងលាយឡំជាមួយនឹងផ្គររន្ទះនិងខ្យល់កន្ត្រាក់ បានគ្របដណ្ដប់ទៅលើស្រុកចំនួន០៨ បណ្តាលឱ្យមនុស្សចំនួន២នាក់ត្រូវបាត់បង់ជីវិត និងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន ១៩១ខ្នងផ្ទះរងការខូចខាត  ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានចាត់លោក យ៉ាន ឧត្តម នាយករងសាខាខេត្តនិងសហការីរួមជាមួយអនុសាខាស្រុក អ្នកស្ម័គ្រចិត្តបានចុះពិនិត្យវាយតម្លៃផលប៉ះពាល់ដោយខ្យល់កន្រ្តាក់ក្នុងស្រុកគោលដៅដែលរងផលប៉ះពាល់ច្រើនជាងគេក្នុងចំណោមស្រុកក្រុងចំនួន ៧ផ្សេងទៀត ។

លោក យ៉ាន ឧត្តម នាយករងសាខាបានបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី០៤និង០៥ ខែមេសា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបងមានភ្លៀងកក់ខែលាយឡំដោយខ្យល់កន្រ្តាក់បណ្តាលអោយប៉ះពាល់លើស្រុកក្រុងចំនួន០៨  ក្នុងឃុំសង្កាត់ចំនួន១៦ ស្មើនឹង៤៤ភូមិ នៃខេត្តបាត់ដំបងរួមមាន៖/១-ស្រុកបាណន់ប៉ះពាល់សរុបចំនួន១០៩ខ្នងផ្ទះ /២-ស្រុកសង្កែចំនួន៣០ខ្នង់ផ្ទះ /៣-ស្រុកគាស់ក្រឡចំនួន០៨ខ្នងផ្ទះ /៤-ស្រុកថ្មគោលចំនួន០២ខ្នងផ្ទះ /៥-ស្រុករតនមណ្ឌលចំនួន៦ខ្នងផ្ទះ /៦-ស្រុកកំរៀងចំនួន ១៧ខ្នង្ទះ /៧-ស្រុកភ្នំព្រឹកចំនួន០២ខ្នងផ្ទះនឹងបណ្តាលអោយរន្ទះបាញ់ស្លាប់មនុស្សចំនួន២នាក់ផងដែរ។

លោក យ៉ាន ឧត្តម បានបញ្ជាក់ថា ផ្ទះដែលរងការខូចខាតសរុបទាំង១៩១ខ្នង ក្នុងនោះរបើកដំបូលធ្ងន់ធ្ងតចំនួន ៣៥ខ្នង មធ្យមចំនួន ៧៦ខ្នង និងស្រាលចំនួន ៨០ខ្នងផ្ទះ និងរន្ទះបាញ់សម្លាប់មនុស្សចំនួន ០២នាក់ក្នុងស្រុកភ្នំព្រឹក និង ងាប់គោ០២ក្បាលនៅស្រុកបាណន់។

គូបញ្ជាក់ថា៖គ្រួសាររងគ្រោះខាងលើនេះដែរ សាខាខេត្ត អនុសាខាកាកបាទក្រហមកម្ពុជាស្រុកក្រុងសហកាជាមួយក្រុមការងារចុះជួយមូលដ្ឋាននឹងឆ្លើយតបជាបន្តបន្ទាប់មិនទុកអោយបងប្អូនណាមួយដោយមិនយកចិត្តទុកដាក់នោះទេ៕