ភ្នំពេញ៖ រថយន្តដឹកថ្មបុករថយន្តដឹកដីពីក្រោយរងការខូចខាចខ្ទិចការប៊ីនទាំងស្រុង បណ្តាលឱ្យតៃកុងរងរបួសធ្ងន់ត្រូវបានដឹកទៅមន្ទីពេទ្យដេីម្បីសង្គ្រោះបន្ទាន់។

ហេតុការណ៍នេះបង្កភាពភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៣ និង ៤០នាទីរសៀល ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយ មហាវិថី ឈ្នះឈ្នះ ចំណុចមុខកាដ្ឋានណ្តៅដីតាកៅក្នុងភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

រថយន្តដឹកថ្មម៉ាកហ៊ីយ៉ាន់ដាយពណ៌ក្រហមលាយស ពាក់ស្លាកលេខភ្នំពេញ 3A -2726បេីកដោយបុរសម្នាក់មិនស្គាល់ឈ្មោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ។

រថយន្តដឹកដីម៉ាកហ៊ីណូពណ៌ខៀវចាស់ពាក់ស្លាកលេខចង្កូតស្តាំPP -7138មិនត្រូវបានស្គាល់ឈ្មោះតៃកុងនោះទេបានបេីកគេចខ្លួនចេញពីកន្លែងកេីតហេតុហេីយចុះពីរថយន្តបន្សល់ទុករថយន្តក្បែរចិញ្ចេីមផ្លូវភ្នំពេញ-ហាន់ណូយក្នុងង្កាត់ឃ្មួញខណ្ឌសែនសុខ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ រថយន្តធុនធំមួយគ្រឿងដឹកដី បានបេីកចេញពីការដ្ឋានរណ្តៅដីក្នុងទិសដៅពីជេីងទៅត្បូងរួចឡេីងមក មហាវិថីឈ្នះឈ្នះ បត់ទៅកេីតលុះបត់ផុតបានបន្តិចក៏មានរថយន្តដឹកថ្មបេីកតាមបណ្តោយមហាវិថីឈ្នះឈ្នះ ទិសដៅពីលិចទៅកើត បុករថយន្តដឹកដីពីក្រោយផ្នែកខាងស្តាំេពញទំហឹងបណ្តាលឱ្យខូចខាតកាប៊ីនរថយន្តដឹកថ្មទាំងស្រុងរីឯតៃកុងរងរបួសធ្ងន់ត្រូវបានដឹកទៅមន្ទីពេទ្យដេីម្បីសង្គ្រោះបន្ទាន់ ភ្លាមៗ នោះ តៃកុងរថយន្តដឹកដីបានបន្ថែមល្បឿនគេចខ្លួនរហូតដល់ម្តុំអន្លង់ក្ងាន ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែន ទេីបឈប់នៅអែបចិញ្ចេីមផ្លូវ ភ្នំពេញ-ហាន់ណូយ ហេីយចុះពីរថយន្តគេចខ្លួនបាត់ស្រមោល។

ក្រោយពេលកេីតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមកម្លាំងសមត្ថកិច្ចជំនាញ បានចុះមកដល់ចំណុចកើតហេតុ រួចធ្វើការវាស់វែងយករថយន្តទាំងពីរ ទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ផ្លូវគោករងចាំភាគីទាំងសងខាងចូលខ្លួនមកដោះស្រាយតាមនីតិវិធីច្បាប់នៅពេលក្រោយ៕ អត្ថបទ និង រូបភាព ៖ អឿន ភារ៉ា