ភ្នំពេញ:មនុស្ស3 នាក់រងរបួសធ្ងន់ស្រាល បន្ទាប់ពីជិះម៉ូតូបញ្ច្រាស់ទិស ចរាចរណ៏ទៅបុកគ្នាពេញទំហឹង នៅ លើស្ពានអាកាសស្ទឹងមានជ័យ កាលពីវេលាម៉ោង 9 យប់ថ្ងៃអង្គារ ទី 6 ខែមេសា ឆ្នាំ2021ត្រង់ចំណុចលើស្ពានអាកាសស្ទឹងមានជ័យស្ថិតនៅក្នុងការសង្កាត់ស្ទឹងមានជ័យទី 1 ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ម៉ូតូ រងគ្រោះគឺម៉ាកឌ្រីមសង់ C125ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខភ្នំពេញ1IQ.0014ជិះតែម្នាក់ឯងរងរបួសបែកមុខបែកមាត់។និងម៉ូតូមួយគ្រឿងទៀត ម៉ាកPCXពណ៌ស ពាក់ស្លាកលេខភ្នំពេញ1BB.6933ជិះគ្នា២នាក់បញ្រ្ចាស់ទឹសដៅចរាចរណ៏រងរបួសធ្ងន់មួយស្រាលមួយ។

បើតាមសម្ដីយុវជនម្នាក់ដែលរងរបួសស្រាល ដែលរួមដំណើរជាមួយបាននិយាយប្រាប់ឲ្យដឹងថាដំបូងឡើយពួកគាត់មានការ ប្រញាប់ក៏ជិះម៉ូតូតាមបណ្តោយផ្លូវ 271 ក្នុងទិសដៅពីជើងមកត្បូង ខណៈមកដល់ស្ពានអាកាស ស្ទឹងមានជ័យក៏ជិះបញ្រ្ចាស់ទិសដៅចរាចរណ៍យ៉ាងលឿនហើយក៏ ទៅបុកម៉ូតូមួយគ្រឿងទៀត ដែលជិះតាមបណ្ដោយផ្លូវ 271 ក្នុងទិសដៅពីត្បូងទៅជើង ស្របទិសចរាចរណ៍ បណ្ដាលឲ្យដួលរងរបួសទាំងសង្ខាង ភ្លាមៗក៏មានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះជីវិតផងដែរ។

ក្រោយពីកើតហេតុសមត្ថកិច្ច មូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុហើយក៏បានវាស់វែងយក ម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលខណ្ឌមានជ័យរងចាំដោះស្រាយគ្នានៅពេលក្រោយ៕