ខេត្តស្វាយរៀង៖ ដើម្បីចូលរួមលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ ក្នុងគ្រាដែលប្រទេសកម្ពុជាកំពុងរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំសាខាខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ បានចុះពិនិត្យទំនិញនៅផ្សារវាលយន្ត ក្រុងស្វាយរៀងដើម្បីស្វែងរកសារធាតុគីមីដែលដាក់ក្នុងម្ហូបអាហារ។
លោក ផឹង និល ប្រធានសាខា (ក ក ប) ខេត្ត បានឲ្យដឹងថា សកម្មភាពការងារ ត្រួតពិនិត្យ មន្ត្រីជំនាញយើងបានពិនិត្យគ្រឿងឧបភោគ បរិភោគនៅតាម ស្តង់ក្នុងផ្សារតាំងលក់ទំនិញមួយចំនួន និងបានប្រើប្រាស់ឧបករណធ្វើ Test Kits បឋមលើម្ហូបអារហា ចំនួន ២៣ គំរូ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ ដោយសារកន្លងមកមន្ត្រីជំនាញយើងចុះអង្កេតទីផ្សារញឹកញាប់ដូចនេះអាជីវករទូទាំងខេត្តស្វាយរៀងមានការយល់ដឹងខ្ពស់។
លោកបានបន្តថាជាលទ្ធផលក្រោយការចុះអនុវត្តការងារ មន្ត្រីជំនាញយើងបានរកឃើញទំនិញមានសារធាតុគីមីពុះសណ្តែកចំនួន ១ Kg សារធាតុគីមី ( Borax ) ហើយមន្ត្រីជំនាញយើងបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយកមករក្សាទុកដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ ។
លោក ផឹង និល បានអំពាវនាវដល់ប្រជាពលរដ្ឋសូមមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ក្នុងការទិញទំនិញគ្រប់ប្រភេទត្រូវមើលការ បរិច្ឆេទបានច្បាស់លាស់ជាមុនសិន មុននឹងទិញទៅបរិភោគចៀសវាងនាំឲ្យប៉ះពាល់ដល់សុខភាព និងជាពិសេសត្រូវចូលរួមបង្ការទប់ស្កាត់ នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺ «៣ការពារ ៣កុំ» បើមិនចាំបាច់កុំចេញក្រៅផ្ទះ។
សូមបញ្ជាក់ថា មន្ត្រី (ក ប ប) ខេត្តស្វាយរៀង តែងតែយកចិត្តទុកដាក់ក្នងការពនិត្យរមុខទំនិញនៅក្នុងផ្សារនានាក្នុងខេត្តស្វាយរៀង ដើម្បីលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋឲ្យបានល្អប្រសើរ៕