ខេត្តបាត់ដំបង៖  ជនសង្ស័យចំនួន០៣នាក់ត្រូវបានកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់នៅទីតាំងផ្សេងគ្នា ពាក់ព័ន្ធក្នុងសំណុំរឿងហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស។

លោក វរសេនីយ៍ឯក  ឈឿង  គឹមសុង  នាយការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល  បានបញ្ជាក់អោយដឹងនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះថា បន្ទាប់ពីទទួលបានបណ្តឹងពីជនរងគ្រោះឈ្មោះ សុខ  សីហា  ភេទប្រុស  អាយុ  ១៦  ឆ្នាំ  មានទីលំនៅ ភូមិ ឡឥដ្ឋ  សង្កាត់ ព្រែកព្រះស្តេច  ក្រុង  បាត់ដំបង  ដែល ពាក់ព័ន្ធ នឹង ករណី ហិង្សា ដោយ ចេតនា មាន ស្ថានទម្ងន់ ទោស  (  គប់ ដោយ ដុំ ថ្ម  និង ពូថៅ  )  ដែល កេីតឡើងនៅចំណុចភូមិតាកុក ឃុំ នរា  ស្រុក សង្កែ  ខេត្ត បាត់ដំបង  កាលពី វេលាម៉ោង ២១និង៣០នាទី ថ្ងៃទី០៧  ខែ ឧសភា  ឆ្នាំ ២០២១   ភ្លាមនោះលោកបាន ដឹកនាំ កម្លាំង ក្រុមអន្តរាគមន៍  បង្ការ  បង្ក្រាប   សហការ ជាមួយ កម្លាំង ការិយាល័យ ជំនាញ  ចុះស្រាវជ្រាវរហូត ឈាន ដល់ ធ្វេីការ  នាំខ្លួន ជនសង្ស័យ ចំនួន ០៣  នាក់ ជាបន្តបន្ទាប់។

លោកប្រធានការិយាល័យបញ្ជាក់ថា ជនសង្ស័យត្រូវបានឃាត់ខ្លួនរួមមាន!

ទី១- ឈ្មោះ  ចាន់  ប៊ុន ធឿន  ហៅ  លីន  ភេទប្រុស  អាយុ  ២២ ឆ្នាំ  មានទីលំនៅ ភូមិ សូភី ១  សង្កាត់ រតនៈ  ក្រុងបាត់ដំបង

ទី២- ឈ្មោះ  ឡេ  ឡេង  ហៅ  ឡុង  ភេទប្រុស  អាយុ  ១៨ ឆ្នាំ  មានទីលំនៅ ភូមិ ព្រែកនរិន្ទ  ឃុំ ព្រែកនរិន្ទ  ស្រុក ឯកភ្នំ  ខេខេត្តបាត់ដំបង

ទី៣- ឈ្មោះ  ឈុំ  សម្បត្តិ  ហៅ  បាត់  ភេទប្រុស  អាយុ  ១៩ ឆ្នាំ  មានទីលំនៅ ភូមិ កំពង់ក្របី  សង្កាត់ ស្វាយប៉ោ  ក្រុងបាត់ដំបង  រួមជាមួយវត្ថុតាង -ពូថៅដងឈេី ប្រវែង ៤៥ សង់ទីម៉ែត្រ  ចំនួន០១  ផងដែរ។

ជនសង្ស័យរួមជាមួយវត្ថុតាង រហូតមកដល់ថ្ងៃនេះត្រូវបានការិយាល័យជំនាញកំពុងតែធ្វេីការកសាងសំណុំរឿង ដេីម្បី បញ្ជូន ទៅ សាលាដំបូង ខេត្ត បាត់ដំបង ចាត់ការ បន្ត តាម នីតិវិធី ៕