ខេត្តបាត់ដំបង៖ នៅ រសៀល ថ្ងៃទី  ១៨  ខែ ឧសភា  ឆ្នាំ ២០២១  កម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាប រួមជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានចុះនាំយកអំណោយមនុស្សធម៌ផ្តល់ជូនដល់គ្រួសារក្មេងរងគ្រោះដែលត្រូវឪពុកបង្កើតខ្លួនឯងកាប់អោយរបួសរយះក និងកំពុងដេកសម្រាកព្យាបាលនៃឯមន្ទីរពេទ្យ។

លោក  វរសេនីយ៍ឯក  ឈឿង  គឹមសុង  នាយការិយាល័យ  នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល   បាន អោយដឹងថា ដោយមានការអាណិតអាសូរដល់ក្មេងប្រុសម្នាក់អាយុ  ០២ ឆ្នាំ  ដែល រងគ្រោះ ដោយ សារ ករណី  អំពេី ហិង្សា ក្នុង គ្រួសារ  ដោយ ឪពុក យក កាំបិត កាប់ ទៅ លេី កូន បង្កេីត របស់ ខ្លួន  បណ្តាលបណ្តាលឲ្យរងរបួសរយះក ក្រោយទទួលបានព័ត៌មាននេះភ្លាម លោកបានចាត់អោយ កម្លាំង ក្រុមអន្តរាគមន៍ បង្ការ  បង្ក្រាប  រួម នឹង កម្លាំង ការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល  ចុះនាំ យក អំណោយ មនុស្សធម៌របស់  ឯកឧត្ដម  ឧត្ដមសេនីយ៍ ទោ  សាត  គឹមសាន  ស្នងការ  នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង  រួមជាមួយសប្បុរសជនមួយចំនួនផ្តល់ជូនគ្រួសារគាត់ដើម្បីទុកសម្រាប់ប្រើប្រាស់ហូបចុកផ្សេងៗ។

លោកប្រធានការិយាល័យដដែលបានបញ្ជាក់ថា  អំណោយមនុស្សធម៌ដែលត្រូវបានផ្តល់ជូនគ្រួសាររងគ្រោះខាងលើមាន ឯកឧត្ដម  ឧត្ដមសេនីយ៍ ទោ  សាត  គឹមសាន  ស្នងការ  នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ទឹកប្រាក់ចំនួន ៦០០,០០០  រៀល  និង  ទឹកដោះគោ ចំនួន ០៥ កេស  ;  នំ  ចំនួន ០២ ធុង  ;  ទឹកសុទ្ធចំនួន០៥យួរ។ ដោយឡែកសប្បុរសធម៌ចូលរួមមាន!

/ ការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល  ថវិកាចំនួន ២០០,០០០រៀល  / លោក  ជឿន  សារួន ថវិកា ២០០,០០០  រៀល  /លោក  ដួង  ដានី  (  ណយ  )  ថវិកា២០០,០០០  រៀរៀល/ លោក  ហូយ  លាង សេរីវឌ្ឍន:  ថវិកា ២០០,០០០  រៀរៀល/ លោក  អឿន  សំអាត  ថវិកា ១៥០,០០០  រៀល /លោក  ស   ណារិទ្ធ  ថវិកា ១២០,០០០  រៀល

/ លោក  ឆៃ  វណ្ណៈ  ថវិកា ៥០,០០០ រៀល  / លោក  សំ  វីរៈ   ថវិកា ៥០,០០០  រៀល  . /និង លោក  វេ  ឡៃអ៊ូ  ថវិកា ៥០,០០០រៀល  ។

ជាចុងក្រោយម្តាយក្មេងរងគ្រោះក៏បានថ្លែងអំណរគុណនិងជូនពរដល់ឯកឧត្តមឧត្ដមសេនីយ៍ទោ​ សាត គឹម​សាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនិងសប្បុរសជន ទាំងអស់ឲ្យជួបតែពរ ទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀង ឃ្លាត ឡើយ  ។