ភ្នំពេញ: គណៈបញ្ជាការឯកភាពខណ្ឌដង្កោដឹកនាំកម្លាំងចម្រុះដោយលោកជ  ភិបាលរងខណ្ឌនិងលោកជាង  ហុក  សែអធិការរងខណ្ឌដង្កោបានចុះបង្ក្រាបទីតាំង បានចុះបង្រ្កាបទីតាំងល្បែងស៊ីសងមួយកន្លែង  ដែលមានយីហោឈ្មោះ  តារាងបាល់ទះជីងជីងចំការដូង ។ កាលរសៀលថ្ងៃទី ៨ខែមិថុនាឆ្នាំ ២០២១ ស្ថិតនៅតាមផ្លូវបេតុង  ភូមិខ្វា  សង្កាត់ដង្កោ  ខណ្ឌដង្កោ  និងធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រី ១០ក្នុងនោះមានបុរសម្នាក់មានជំងឺកូវីដ19។ ដែលមានម្ចាស់ទីតាំង ឈ្មោះ  ខៀវ  គាងឡេង  ភេទប្រុស

ក្នុងប្រត្តិបត្រការបង្រ្កាបទីតាំងខាងលើនេះដែរគណៈបញ្ជាឯកភាពជាការឯកភាពខណ្ឌដង្កោដែលដឹកនាំដោយលោកអភិបាលរង បានប្រាប់ឲ្យដឹងថាទីតាំងខាងលើបានកំពុងតែបើកលេងល្បែងខុសច្បាប់ហើយមិនគោរពទៅតាមគោលការណ៍របស់ក្រសួងសុខាភិបាលដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ  កូវីដ 19 នោះទេ។ ខណៈពេលដែលឃាត់ខ្លួនមនុស្សចំនួន  ១០នាក់  ស្រី  ០១នាក់  និងបានធ្វេីតេស្ដរកជំងឺកូវីដ១៩  លេីមនុស្សទាំង១០នាក់  ឃេីញវិជ្ជចំនួន  ០១នាក់  ឈ្មោះ  ចាន់  ថុល  ភេទប្រុស  អាយុ  ៣៧ឆ្នាំ  ជាបុគ្គលិកបម្រេីការងារនៅទីតាំងខាងលេី។

លោកបានបញ្ជាក់ទៀតថា មនុស្ស  ០៩នាក់  ស្រី  ០១នាក់  បញ្ជូនទៅធ្វេីចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កព្រែកព្នៅ  និងអ្នកផ្ទុកកូវីដ១៩  បញ្ជូនទៅព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ១៩។ ដោយៈសាវី