ខេត្តស្វាយរៀង:នាព្រឹកថ្ងៃចន្ទ១១រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្តម ឆែម សាវុធ ឧត្តមអគ្គានុរក្សថ្នាក់លេខ១ អគ្គនាយក នាយកដ្ឋានពន្ធនាគារ បានអញ្ជើញចុះសួរសុខទុក្ខថ្នាក់ដឹកនាំ មន្ត្រីក្រោមឱវាទ ចំណុះពន្ធនាគារខេត្តស្វាយរៀង និងនាំយកអំណោយរបស់រដ្ឋបាលខេត្ត ដើម្បីចូលរួមចំណែកទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ។
អញ្ជេីញចូលរួមកក្នុងឱកាសនោះមាន ឯកឧត្តម អភិបាលរងខេត្តលោកប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តលោក ប្រធាន អនុប្រធាន ពន្ធធនាគារខេត្ត និងមន្ត្រីពន្ធធនាគារមួយចំនួនទៀត។
មានប្រសាសន៍នៅក្នុងឱកាសនោះឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តបានបញ្ជាក់ថា បច្ចុប្បន្នជម្ងឺកូវីដ-១៩ កំពុងតែឆ្លងរាតល្បាតជាសកលនៅក្នុងប្រទេសជាច្រើននៅលេីពិភពលោក ក្នុងនោះកម្ពុជាយើងក៏មានការឆ្លងក្នុងព្រឹត្តិការសហគមន៍២០កម្ភះផងដែរ ដូច្នោះយើងទាំងអស់គ្នាត្រូវរួមគ្នាបង្កា និងទប់ស្កាត់ កុំឲ្យជំងឺនេះឆ្លងរីករាលដាល បន្តទៀត ត្រូវផ្តេីមចេញពីការចូលរួមរបស់យេីងទាំងអស់គ្នា ដោយអនុវត្តអោយបានខ្ជាប់ខ្ជួននូវខ្លឹមសារដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជាដែលបានដាក់ចេញ គឺវិធានការ”៣ការពារ ៣កុំ ” ជាពិសេសនៅក្នុងពន្ធនាគារ មន្រ្តីពន្ធនាគាររួមនិងទណ្ឌិតទាំងអស់ ត្រូវមានទម្លាប់ធ្វើអនាម័យឲ្យបានជាប់ជាប្រចាំ និងប្រុងប្រយ័ត្នជានិច្ច ដោយត្រូវពាក់ម៉ាស់ និងត្រូវលាងដៃជាមួយសាប៊ូឬអាកុលឲ្យបានញឹកញាប់ ដេីម្បីការពារកា រឆ្លងជំងឺដ៏កាចសាហាវមួយនេះ។
ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឆែម សាវុធ តាងនាមអគ្គនាយកដ្ឋានពន្ធនាគារ ក៏ដូចជាថ្នាក់ដឹកនាំ និងមន្ត្រីក្រោមចំណុះពន្ធនាគារខេត្តស្វាយរៀងទាំងមូលបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ដោយក្តីសោមនស្សចំពោះការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្តស្វាយរៀង ចំពោះសុខទុក្ខរបស់មន្ត្រី និងជនជាប់ឃុំនៅពន្ធនាគារខេត្តស្វាយរៀង ក្នុងស្ថានភាពដ៏លំបាកនេះ ជាពិសេស កាយវិការ និងសណ្តានចិត្តប្រកបដោយមនុស្សធម៌របស់ឯកឧត្តម អភិបាលខេត្តស្វាយរៀង ចំពោះមន្ត្រីក្រោមឱវាទខេត្ត និងជនជាប់ឃុំគ្រប់រូប ស្របតាមការចង្អុលបង្ហាញរបស់សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
សូមបញ្ជាក់ថាអំណោយដែលផ្តល់ជូននៅពេលនេះរួមមាន អង្ករ ២តោន -មី ម៉ា ម៉ា ៥០ កេះ – ទឹកសុទ្ធ ៤០កេះ-ត្រីខ កំប៉ុង ៥០យួរ – ម៉ាស ២០.០០០ម៉ាស- អាល់កុល ៣០០លីត្រ – ទឹកក្រូច ១០កេះ- ធុងបាញ់សម្លាប់មេរោគ ២ ធុង – ទឹកថ្នាំសម្លាប់មេរោគ ១ ធុង – ឱសថចិន ៥៤០ប្រអប់ និងថវិកា ចំនួន ១០,០០០,០០០រៀល (ដប់លានរៀល)ផងដែរ។