ភ្នំពេញ៖ ករណីគ្រោះចរាចរណ៍២ករណីក្នុងពេលតែមួយនៅចំណុចកើតហេតុតែមួយដោយសារតែអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន តែសំណាងល្អមិនបណ្ដាលឲ្យមានអ្នកណារងរបួស ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១និង ១៥នាទីព្រឹកថ្ងៃទី៥ខែកក្កដាឆ្នាំ ២០២១ នៅត្រង់ចំណុចស្តុបបាគូនៅតាមបណ្ដោយផ្លូវ ២៧១កែងនឹងផ្លូវ៥០ ម៉ែត្រស្ថិតនៅក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់រួមដំណើរក្រុមគ្រួសារបើករថយន្តម៉ាកកាមរីបាឡែនពណ៌សពាក់ស្លាកលេខភ្នំពេញ 2AE-6758 ធ្វើដំណើរតាមផ្លូវ ២១៧ ក្នុងទិសដៅពីជើងទៅត្បូងមកដល់ចំណុចកើតហេតុអ្នកបើកបររថយន្តបានបើកបង្អង់តិចៗ ស្របពេលនោះក៏មានបុរសម្នាក់បើកម៉ូតូសណ្ដោងរ៉ឺម៉កដឹកអំពៅមកពីក្រោយក្នុងល្បឿនលឿនជ្រុលទៅបុកគូទរថយន្ត បណ្ដាលឱ្យបែកស្តុបខាងក្រោយផ្នែកខាងឆ្វេង ពេលនោះដែរសមត្ថកិច្ចបានយករថយន្ដនិងម៉ូតូសណ្ដោងរ៉ឺម៉កមកដាក់ខាង។
ស្រប ពេលនោះដែរស្រាប់តែមានក្រុមគ្រួសារមួយទៀតបានបើករថយន្តLEXUS RX300 ធ្វេីដំណើររតាមបណ្ដោយផ្លូវ ៥០ម៉ែត្រក្នុងទិសដៅពីកើតទៅលិចស្របពេលនោះក៏មានរថយន្តបែនដឹកដីធុនធំបើកមកបត់ស្ដាប់មិនប្រយ័ត្នបណ្ដាលឲ្យប៉ះគូទរថយន្ត LEXUS RX300 កំពិតចំហៀងខាងឆ្វេង សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោក៏បានយករថយន្តទាំង២ គ្រឿងនោះយកមកដាក់អែបខាងដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍នៅលើផ្លូវ
ក្រោយពេលកើតហេតុដោយមានការសម្របសម្រួលពីសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោរថយន្តបែនដឹកដីក៏ព្រមសងថ្លៃសំណងទៅរថយន្ត LEXUs RX300 ដើម្បីបញ្ចប់រឿង។ ចំណែកម៉ូតូសណ្ដោងរ៉ឺម៉កដឹកអំពៅក៏ព្រមសងថ្លៃការខូចខាតទៅអោយរថយន្តកាមរីបាឡែនដើម្បីបញ្ចប់ឬនៅកន្លែងកើតហេតុ។