សារព័ត៌មាន A24 ថ្មីៗនេះបានចុះផ្សាយថា ៖ មានសិក្សាមួយមួយបានបញ្ជាក់ថារដ្ឋាភិបាលថៃ មិនផ្តល់ជម្រើសគ្រប់គ្រាន់ដល់ពលរដ្ឋរបស់ខ្លួន សម្រាប់ការចាក់វ៉ាក់សាំង ការពារកូវីដ ១៩ នោះទេ។ ដោយគេកត់សម្គាល់ថា សេចក្តីសំរេចចិត្តរបស់រដ្ឋាភិបាលថៃ ដែលថាវ៉ាក់សាំង ស៊ីណូវ៉ាក់ នឹងក្លាយជាវ៉ាក់សាំងចម្បងសម្រាប់ប្រទេសមួយនេះ។
ហើយការទទូចរបស់ខ្លួនក្នុងការបញ្ជាទិញវ៉ាក់សាំង ស៊ីណុវ៉ាក់ បន្ថែមទៀត ដោយក្នុងនោះធ្វើឱ្យមានសំណួរ និងមានការសង្ស័យក្នុងចំណោមក្រុមហ៊ុនចិនជាច្រើន ដែលបង់លុយអោយរដ្ឋាភិបាលថៃ ដើម្បីទទួលយក ស៊ីណូវាក់ ជាជំរើសដ៏សំខាន់សម្រាប់វ៉ាក់សាំងនៅក្នុងប្រទេសថៃ។ បើទោះបីប្រជាជនថៃជាច្រើនចូលចិត្ត វ៉ាក់សាំង អ៊ឺរ៉ុប និងអាមេរិច បន្ទាប់ពីមានការបញ្ជាក់ពីប្រសិទ្ធភាពខ្សោយនៃវ៉ាក់សាំង ស៊ីណូវ៉ាក បើប្រៀបធៀប នឹងវ៉ាក់សាំងដទៃទៀត។
នៅក្នុងបទសម្ភាសន៍មួយ Dr. Wasana Wongsurawat -សាកលវិទ្យាល័យជូឡាឡុងកន បានបញ្ជាក់ថា“ យើងបានមើលឃើញតាំងពីដំបូងមកថា “ សេចក្តីសំរេចរបស់រដ្ឋាភិបាលថៃ ដែលថាស៊ីណូវាក់ នឹងក្លាយជាវ៉ាក់សាំងសំខាន់ របស់ប្រទេសថៃ។ ដូច្នេះហើយបើទោះបីជាមានការអំពាវនាវអោយមានការការនាំយក វ៉ាក់សាំងផ្សេង ក៏ពួកគេនៅតែទទូចចង់ទិញវ៉ាក់សាំង ស៊ីណូវ៉ាក់ កាន់តែច្រើនឡើងៗពីប្រទេសចិនផងដែរ។
ស្រ្តីជនជាតិថៃម្នាក់ដែលទទួលបាន វ៉ាក់សាំង ស៊ីណូវ៉ាក់ បានលើកឡើងថា៖ “ខ្ញុំមិនបានជ្រើសរើសវ៉ាក់សាំងនេះទេ ពី ព្រោះរដ្ឋាភិបាលបានផ្តល់ និងជ្រើសរើសការចាក់វ៉ាក់សាំងដែលមានលក្ខណៈច្នៃប្រឌិត។ ខ្ញុំមិនគិតថា វ៉ាក់សាំងនេះមិនមានបញ្ហាទេ ពីព្រោះវាផ្តល់ទំនុកចិត្ត និងជាជម្រើសរបស់រដ្ឋាភិបាល” ៕